កោះហ្គ្រេនឡែន ៖ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ប្រធានា ធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង គូសបញ្ជាក់ថា ការរំលោភបំពានអធិបតេយ្យភាពរបស់ហ្គ្រេនឡែននឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដែលនឹងមិននឹកស្មានដល់ ។
ពីបំណងរបស់់អាមេរិក ចង់ដណ្ដើមយកកោះហ្គ្រេនឡែន ជាដែនដីស្វយ័តរបស់ដាណឹម៉ាក់ លោកម៉ាក្រុងបានព្រមានថា បារាំងបានតាមដានសភាពការណ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ការរំលោភបំពានអធិបតេយ្យភាពរបស់ហ្គ្រេនឡែន នឹងនាំឲ្យមានផលវិបាកខ្លាំងក្លាបំផុតពុំធ្លាប់មានពីមុនមក ។យើងមិនមើលស្រាលឡើយ ចំពោះបណ្ដាសេចក្ដីថ្លែងការណ៍ពីកោះហ្គ្រេនឡែន ។
ប្រសិនបើអធិបតេយ្យភាពរបស់ប្រទេសអឹរ៉ុបមួយ និងរបស់សម្ព័ន្ធមិត្តរងការប៉ះពាល់នោះបណ្ដាផលវិបាកនឹងពិតជាអាក្រក់ដែលនឹកស្មានមិនដល់ ។ បារាំងតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នបំផុត ហើយនឹងបញ្ចេញសកម្មភាពរបស់ខ្លួន រួមសាមគ្គីពេញទំហឹងជាមួយដាណឹម៉ាក និងជួយការពារអធិបតេយ្យភាពរបស់ប្រទេសនេះ ។
សេចក្ដីថ្លែងការណ៍នោះរបស់លោកម៉ាក្រុងធ្វើឡើងប៉ុន្មានម៉ោងមុនទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសដាណឹម៉ាក និងហ្គ្រេនឡែននៅសេតវិមាន នាថ្ងៃទី១៤ មករា សំដៅពិភាក្សាពីភាពតានតឹងដែលកាន់តែកើនឡើងទាក់ទិនវិបត្តិហ្គ្រេនឡែនដែលលោកត្រាំចង់ដណ្ដើមយកដោយលើកឡើងថា ការដណ្ដើមយកដែនកោះនោះពិតជាចាំបាច់ សម្រាប់សន្តិសុខជាតិអាមេរិក ។
នាថ្ងៃទី១៤ មករា លោកលើកហេតុផលថា ដែនដីនោះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ខែលមាសដែលជាគម្រោងខែលប្រឆាំងមីស៊ីលដែលយើងត្រូវកសាងនៅទីនោះ ។ លោកត្រាំគូសបញ្ជាក់យ៉ាងច្បាស់ថា ការដណ្ដើមយកហ្គ្រេនឡែន គឺចាំបាច់សម្រាប់ទប់ទល់បណ្ដាសត្រូវរបស់យើងនៅអាក់ទិក ។
ក្រោយចប់សង្គ្រាមលោកលើកទី២ អាមេរិកតាមពិតមានមូលដ្ឋានយោធានៅលើកោះនោះដល់ទៅ១៥ តែពេលនេះ នៅសល់តែមួយទេ ។ ចាប់តាំងពីឆ្នាំ១៩៤១ មកដាណឺម៉ាក ពេលនោះស្ថិតក្រោមការកាន់កាប់របស់អាល្លឺម៉ង់ណាហ្ស៊ីបានអនុញ្ញាតឲ្យអាមេរិកបង្កើតបណ្ដាមូលដ្ឋានយោធានៅកោះនេះ ដើម្បីការពារទ្វីបអាមេរិក ប្រឆាំងការឈ្លានពានជាយថាហេតុ ។
កងទ័ពបារាំងឲ្យដឹង កាលពីថ្ងៃទី១៤ មករា ថា បារាំងនឹងទៅចូលរួមក្នុងក្នុងបេសកកម្មយោធាអឺរ៉ុបមួយនៅហ្គ្រេនឡែន ។ មុននេះ ស៊ុយអែតនិងអាល្លឺម់ង់ក៏ប្រកាសដែរថា ពួកគេនឹងដាក់ពង្រាយបុគ្គលិកយោធានៅលើកោះនោះ ។ ប្រទេសអឺរ៉ុបដទៃៗទៀតក៏៏នឹងបញ្ជូនកងយោធាទៅទីនោះដែរ ជាមួយទិសដៅពិនិត្យមើលលក្ខខណ្ឌ សំដៅរួមចំណែកខាងយោធាជាយថាហេតុជួយទ្រទ្រង់ដាណឹម៉ាក ៕
ចែករំលែកព័តមាននេះ