ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ និងរដ្ឋបាលខេត្តឧត្តរមានជ័យចាប់ដៃគ្នាបង្កើនប្រសិទ្ធភាពបោសសម្អាតមី.ន ដើម្បីសុវត្ថិភាពពលរដ្ឋ

44 វិនាទី មុន

ខេត្តឧត្តរមានជ័យ ៖ លោក ហេង រតនា បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សំណាក់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ក្នុង​បេសកកម្ម​មនុស្សធម៌ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ ។…

ខេត្តឧត្តរមានជ័យ ៖ លោក ហេង រតនា បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សំណាក់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ក្នុង​បេសកកម្ម​មនុស្សធម៌ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា ៖ សូម​អរគុណ​ឯ​.​ឧ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ និង​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឋានានុក្រម ដែល​តែងតែ​ផ្តល់​ការ​សហការ និង​គាំទ្រ​កម្លាំង​ជំនាញ​អង្គភាព​CMAC ក្នុង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជា​ពិសេស​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ឈ្លានពាន​សៀម ផ្តល់​សុខ​សុវត្ថិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តឧត្តរមានជ័យ ។

សូម​បញ្ជាក់​ថា លោក​អគ្គនាយក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្មារតី​នៃ​កិច្ចសហការ​រវាង​អង្គភាព​ស៊ី​ម៉ាក់ និង​រដ្ឋបាល​ខេត្តឧត្តរមានជ័យ នឹង​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ «​កម្ពុជា​គ្មាន​មីន​» និង​នាំ​មក​នូវ​ភាព​ញញឹម​ប្រកបដោយ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ