ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះគ្រប់គ្រងជីវិតទាំង ៥ យ៉ាងដើម្បីផ្លាស់ប្តូរខ្លួនឯង និងទទួលបានភាពជោគជ័យពិតប្រាកដ

56 នាទី មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ភាពជោគជ័យដែលរឹងមាំមិនមែនវាស់វែងត្រឹមតែចំនួនទឹកប្រាក់ក្នុងធនាគារ ឬមុខតំណែងអាជីពឡើយ ប៉ុន្តែវាស្ដែងចេញពីសមត្ថភាពក្នុងការគ្រប់គ្រងជីវិត និងពេលវេលាប្រកបដោយប្រសិទ្ធភាពតាមរយៈវិន័យផ្ទាល់ខ្លួន។ ជាជំហានដំបូង ការគ្រប់គ្រងទម្លាប់ពេលព្រឹកឱ្យបានល្អគឺជាគន្លឹះដ៏សំខាន់បំផុត ដោយបុរសជោគជ័យតែងចំណាយពេលយ៉ាងហោចណាស់…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ភាពជោគជ័យដែលរឹងមាំមិនមែនវាស់វែងត្រឹមតែចំនួនទឹកប្រាក់ក្នុងធនាគារ ឬមុខតំណែងអាជីពឡើយ ប៉ុន្តែវាស្ដែងចេញពីសមត្ថភាពក្នុងការគ្រប់គ្រងជីវិត និងពេលវេលាប្រកបដោយប្រសិទ្ធភាពតាមរយៈវិន័យផ្ទាល់ខ្លួន។

ជាជំហានដំបូង ការគ្រប់គ្រងទម្លាប់ពេលព្រឹកឱ្យបានល្អគឺជាគន្លឹះដ៏សំខាន់បំផុត ដោយបុរសជោគជ័យតែងចំណាយពេលយ៉ាងហោចណាស់ ៣០ នាទីដំបូងក្រោយភ្ញាក់ពីដេក ដើម្បីថែរក្សាសុខភាពរាងកាយតាមរយៈការហាត់ប្រាណ និងចិញ្ចឹមខួរក្បាលដោយការអានសៀវភៅ ឬរៀបចំផែនការការងារជាជាងការចំណាយពេលលើទូរស័ព្ទដៃភ្លាមៗ។ ទន្ទឹមនឹងការមានទម្លាប់ល្អ ភាពវៃឆ្លាតក្នុងការជ្រើសរើសការងារក៏ជាកត្តាចាំបាច់ ដោយត្រូវអនុវត្តច្បាប់ ៨០/២០ ដែលផ្ដោតថាមពលទាំងស្រុងទៅលើសកម្មភាពស្នូលត្រឹមតែ ២០% ប៉ុន្តែផ្ដល់លទ្ធផលជារួមរហូតដល់ ៨០% និងត្រូវហ៊ានបដិសេធរាល់ការងារដែលមិនបម្រើដល់គោលដៅធំរបស់អ្នក។

ក្រៅពីការងារ ការវិនិយោគលើចំណេះដឹងឯកទេសដើម្បីបង្កើតតម្លៃដែលមិនអាចជំនួសបាន ក៏ជាមធ្យោបាយដ៏ប្រសើរក្នុងការលើកកម្ពស់ខ្លួនឯងឱ្យខ្ពស់ជាងដៃគូប្រកួតប្រជែង។ ជាមួយគ្នានេះ បុរសដែលចេះរៀបចំជីវិតឱ្យមានតុល្យភាព នឹងមិនបង្ខំខ្លួនឯងឱ្យធ្វើការរហូតដល់ដាច់ខ្យល់នោះទេ ប៉ុន្តែគេតែងចាត់ទុកការសម្រាកស្ដារថាមពល និងការធ្វើសមាធិថាជាផ្នែកមួយនៃកាលវិភាគការងារចាំបាច់ ដើម្បីរក្សាស្មារតីឱ្យស្រឡះ និងបង្កើនផលិតភាពផ្លូវចិត្ត។

ចំណុចចុងក្រោយដែលមិនអាចខ្វះបាន គឺការជ្រើសរើសសេពគប់មនុស្សក្នុងរង្វង់សង្គមដែលមានគុណភាព ព្រោះមជ្ឈដ្ឋានជុំវិញដែលសម្បូរដោយមនុស្សមានមហិច្ឆតា និងផ្នត់គំនិតវិជ្ជមាន នឹងក្លាយជាកម្លាំងរុញច្រានដ៏ខ្លាំងក្លាឱ្យអ្នកឈានទៅរកការទទួលស្គាល់ និងភាពជោគជ័យយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ