ពិធីប្រគល់ និងទទួលរូបថត វីរសិល្បករ ទេវនាដនិម្មិត ឯម ធាយ
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានរៀបចំពិធីប្រគល់ និងទទួលរូបថតដ៏មានតម្លៃរបស់វីរសិល្បករ…
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានរៀបចំពិធីប្រគល់ និងទទួលរូបថតដ៏មានតម្លៃរបស់វីរសិល្បករ…
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានរៀបចំពិធីប្រគល់ និងទទួលរូបថតដ៏មានតម្លៃរបស់វីរសិល្បករ ទេវនាដនិម្មិត ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ថតដោយលោក Arjay Stevens ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកមុខ អ្នកការទាំងខ្មែរ និងបរទេស មន្ត្រីរាជការ និងនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ។
ឯកឧត្តម ហាប់ ទូច បានសម្តែង នូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Arjay Stevens អ្នកថតរូបអាជីពជនជាតិអាល្លឺម៉ង់ ដែលបានសម្រេចចិត្តប្រគល់ស្នាដៃ ដ៏វិសេសវិសាល ជូនដល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
លោក Arjay Stevens គឺជាបញ្ញវន្ត និងជាសិល្បករ ដែលមានបេះដូងស្រឡាញ់សិល្បៈខ្មែរយ៉ាងជ្រាលជ្រៅ។ លោកបានចាត់ទុកប្រទេសកម្ពុជា ជា «ផ្ទះទី២» របស់លោកចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ក្នុងនាមជាអ្នកថតរូបអាជីព លោកបានចំណាយពេលវេលាជាច្រើនទសវត្សរ៍ ដើម្បីផ្តិតយកផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរ។ ស្នាដៃរបស់លោកធ្លាប់ទទួលបានការសរសើរយ៉ាងពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទៀតផង ។
ការប្រគល់រូបថតចំនួន ៦៦ សន្លឹករបស់លោកយាយ ឯម ធាយ និងកម្រងរូបថតល្ខោនខោល រឿងរៀមកេរ្តី៍ គឺជាសក្ខីភាព នៃការប្តេជ្ញាចិត្តផ្នែកមនុស្សធម៌ និងការលះបង់ ដើម្បីជួយថែរក្សាមរតកវប្បធម៌អរូបីរបស់ខ្មែរ។ ឯកឧត្តម ហាប់ ទូច បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងចូលរួមថែរក្សា និងប្រើប្រាស់ស្នាដៃទាំងនេះ ប្រកបដោយវិជ្ជាជីវៈ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជាការផ្តល់កិត្តិយសដល់ម្ចាស់ស្នាដៃ ក៏ដូចជាការលើកតម្លៃដល់វីរសិល្បករខ្មែរ ៕














ចែករំលែកព័តមាននេះ