ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​បង្កើន​ទឹកដោះ​តាម​បែប​ធម្មជាតិ​៖ កំពូល​បន្លែ ៥ មុខ​សម្រាប់​អ្នក​ម្តាយ​ថ្មីថ្មោង​!

5 ថ្ងៃ មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សម្រាប់​មាតា​ដែល​កំពុង​បំបៅ​ដោះ​កូន ការ​ទទួល​បាន​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ជំរុញ​ទឹកដោះ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានា​ថា​បុត្រ​ធីតា​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ជួយ​ឱ្យ​រាង​កាយ​អ្នក​ម្តាយ​ឆាប់​ងើបឡើង​វិញ​។ បន្លែ​ធម្មជាតិ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​មិន​ត្រឹមតែ​ផ្តល់​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើន​បរិមាណ​ទឹកដោះ​ដោយ​សុវត្ថិភាព​។ បន្លែ​ទី​មួយ​ដែល​មិន​អាច​ខ្វះ​បាន​គឺ ត្រយូងចេក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំពូល​អាហារ​ជំរុញ​លំហូរ​ទឹកដោះ​តាំងពី​បុរាណកាល​មក ដោយសារ​វា​សម្បូរ​ជាតិ​ដែក…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សម្រាប់​មាតា​ដែល​កំពុង​បំបៅ​ដោះ​កូន ការ​ទទួល​បាន​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ជំរុញ​ទឹកដោះ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានា​ថា​បុត្រ​ធីតា​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ជួយ​ឱ្យ​រាង​កាយ​អ្នក​ម្តាយ​ឆាប់​ងើបឡើង​វិញ​។ បន្លែ​ធម្មជាតិ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​មិន​ត្រឹមតែ​ផ្តល់​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើន​បរិមាណ​ទឹកដោះ​ដោយ​សុវត្ថិភាព​។

បន្លែ​ទី​មួយ​ដែល​មិន​អាច​ខ្វះ​បាន​គឺ ត្រយូងចេក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំពូល​អាហារ​ជំរុញ​លំហូរ​ទឹកដោះ​តាំងពី​បុរាណកាល​មក ដោយសារ​វា​សម្បូរ​ជាតិ​ដែក កាល់ស្យូម និង​ផូស្វ័រ​។ បន្ទាប់​មក​គឺ ខ្ញី ដែល​ជា​ឱសថ​មាន​រសជាតិ​ក្តៅ​ឧណ្ហ​ៗ ជួយ​បង្កើន​ចរន្តឈាម​ឱ្យ​ដើរ​ស្រួល ដែល​ជា​កត្តា​សំខាន់​ជំរុញ​ឱ្យ​ការ​ផលិត​ទឹកដោះ​កាន់តែ​ប្រសើរ​។ សម្រាប់​អ្នក​ម្តាយ​ដែល​មាន​បញ្ហា​ភ្នែក ឬ​ត្រូវការ​ថាមពល​បន្ថែម ល្ពៅ គឺជា​ប្រភព​នៃ​វីតាមីន​អា និង​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​យ៉ាង​ពូកែ​។

ក្រៅពី​នេះ ស្លឹក​ម្រះព្រៅ (​ឬ​ជីរអង្កាម​) និង ស្លឹក​ខ្ទឹម ក៏​ដើរតួ​ជា​អ្នក​ជំនួយ​យ៉ាង​សកម្ម​ផង​ដែរ​។ ស្លឹក​ម្រះព្រៅ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​សម្រាប់​បញ្ជូន​ទៅ​ទារក និង​ជួយ​កាត់​បន្ថយ​អាកា​រៈ​ហើមពោះ​របស់​អ្នក​ម្តាយ រីឯ​ស្លឹក​ខ្ទឹម​ជួយ​ចិញ្ចឹម​ឈាម និង​ធ្វើ​ឱ្យ​ការ​ផលិត​ទឹកដោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ បន្ថែម​ពីលើ​ការ​ទទួលទាន​បន្លែ​ទាំងនេះ អ្នក​ម្តាយ​គួរតែ​ផឹកទឹក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៨-១០ កែវ​ក្នុង​មួយ​ថ្ងៃ សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ព្យាយាម​បំបៅ​ដោះ​កូន​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ជំរុញ​ឱ្យ​រាង​កាយ​ផលិត​ទឹកដោះ​បាន​កាន់តែ​ច្រើន និង​មានគុណ​ភាពល្អ​សម្រាប់​សុខភាព​បុត្រ​ធីតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ