ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារវីរៈកងទ័ពជួបការលំបាកខ្វះខាតចំនួន​១៨​គ្រួសារ នៅស្រុកបាធាយ បានទទួលអំណោយឧបត្ថម្ភ

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​នា​រសៀល​ថ្ងៃ​ទី​១៣​ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដល់​កងទ័ព​ជួប​ការ​លំបាក​ខ្វះខាត ចំនួន ១៨…

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​នា​រសៀល​ថ្ងៃ​ទី​១៣​ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដល់​កងទ័ព​ជួប​ការ​លំបាក​ខ្វះខាត ចំនួន ១៨ គ្រួសារ ដែល​បម្រើ​ការ​នៅ​វីរៈសេនា​តូច​ថ្មើ​ជើង​លេខ ២១១ ស្ថិត​ក្នុង​ឃុំ​ជាលា ស្រុក​បា​ធា​យ ក្នុង​ស្មារតី​សាមគ្គីភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​បង​ៗ វរ​កងទ័ព និង​ក្រុម​គ្រួសារ ប្រកបដោយ​ក្តី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ និង​ការ​ដឹងគុណ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វី​កងទ័ព​យើង ហើយ​ជា​និច្ចកាល​ប្រមុខ​ថ្នាក់ដឹកនាំ លោក​តែង​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ និង​បាន​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សម្រាល​នូវ​ទុក្ខ​លំបាក របស់​វីរ​កងទ័ព និង​ក្រុម​គ្រួសារ បាន​ទាន់​ពេលវេលា ដោយ​មិន​រើសអើង ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

ឯកឧត្តម អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​មុតមាំ និង​ស្វាហាប់ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​ការពារ អធិបតេយ្យភាព បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ដ៏​គ​គ្លើ​ន​របស់​ប្រទេស​ថៃ​។

សូម​បញ្ជាក់​ថា​អំណោយ​ដែល​បាន​ផ្ដល់​ជូន​នា​ពេល​នោះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​: -​អង្ករ ១០០​គីឡូ មី​ខ្លាឃ្មុំ​ក្រហម ២​កេស​, ​ទឹក​សុទ្ធ ៥​កេស​, ទឹក​ស៊ី​អ៉ី​វ ២​យួរ​, ទឹកត្រី ២​យួរ​, បា​កាស ១​កេស​, ប៉ូ​ការី​ស្វេត ១​កេស​, អំបុក ៥​ថង់​, ខោអាវ​ចម្រុះ ៥​ថង់​, បាយក្តាំង ៥​កញ្ចប់​, ប្រេងឆា ៥​លី​ត្រ​, ខ្ទឹមស​៥​គីឡូ​, អំបិល​១​គីឡូ​, ប៊ី​ចេ​ង​១​គីឡូ​, សៀង​១​យួរ​, ម្សៅ​ស៊ុប​០,៥​គីឡូ​,  អង្រឹង ០២, ស្បែកជើង ០៣​គូរ​, សា​រ៉ុ​ង ០២
ក្រ​ម៉ា​០២ ធូបមូស ៥​ប្រអប់​, សាប៊ូ​បោក​ខោអាវ ៥​កញ្ចប់​, សាប៊ូ​លាងចាន ១​ដប​, ស្ករ​គ្រាប់ ១​គីឡូ​, ទឹកដោះគោ​ក្រដាស ៥​កេស និង​ថវិកា ចំនួន ១​លាន​រៀល​។ កន្លង​មក​ឯកឧត្តម​អភិបាលខេត្ត​តែងតែ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កងកម្លាំង​វីរ​កងទ័ព​ដែល​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ដោយ​មាន​ជា​ហូរហែ​រាល់​ការ​ចំណាយ​ស្ថិត​នៅ​លើ​រដ្ឋបាល​ខេត្ត​នេះ​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ដល់​កងទ័ព​ឱ្យ​មានចិត្ត​ក្លាហាន​ដើម្បី​ឆាប់​ជា​វិល​ត្រឡប់​ទៅ​អង្គភាព​ជួរ​មក​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ