ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានអង្គរបន្តបង្ហាញភាពទាក់ទាញយ៉ាង​ខ្លាំងក្លា ខណៈភ្ញៀវទេសចរឥណ្ឌាហក់ឡើងខ្ពស់នៅ​ដើមឆ្នាំ​នេះ​

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា នៅ​តែ​បន្ត​បង្ហាញ​ភាព​ទាក់ទាញ​ខ្លាំងក្លា ដោយ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ជា​ពិសេស ក្នុង​អំឡុង​ថ្ងៃ ឈប់​សម្រាក និង…

ខេត្ត​សៀម​រា​ប ៖ រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា នៅ​តែ​បន្ត​បង្ហាញ​ភាព​ទាក់ទាញ​ខ្លាំងក្លា ដោយ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ជា​ពិសេស ក្នុង​អំឡុង​ថ្ងៃ ឈប់​សម្រាក និង ពិធីបុណ្យ​ទាន​នានា អ្វី​ដែល​ជា​ការ​កត់សម្គាល់​ខ្លាំង​ក្នុង​ដើមឆ្នាំ ២០២៦​នេះ គឺ​ការ​ហក់​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឥណ្ឌា ដែល​បាន​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​សាសនា​ដ៏​សំខាន់​បំផុត​។

ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ា​ន ផល្លា អតីត​មគ្គទេសក៍​ទេសចរណ៍​មួយ​រូប ដែល​បាន​ចុះ​សង្កេត​ផ្ទាល់​នៅ​តំបន់​ប្រាសាទអង្គរវត្ត បាន​បង្ហាញ​នូវ​ក្ដី​រំភើប​ចំពោះ​ទិដ្ឋភាព​ដ៏​រស់ រវើក​នៃ​លំហូរ​ភ្ញៀវ​ទេសចរ​។

លោក បាន​សង្កត់ធ្ងន់ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ នេះ​ថា នៅ​កន្លែង​ខ្លះ គឺ​មាន​ភ្ញៀវ​ច្រើន​រហូត​ដល់​ស្ទើរតែ​ពិបាក​រក​កន្លែង​ថតរូប ប៉ុន្តែ​នេះ​ជា​សញ្ញាណ​វិជ្ជមាន​ដែល​យើង​សប្បាយ​រីករាយ​ទាំងអស់​គ្នា​។ ក្រៅពី​ចំនួន​ភ្ញៀវ លោក​ក៏​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​ថែទាំ​បរិស្ថាន និង ការ​រៀបចំ​សោភ័ណ​ភាព ដែល​មាន​ភាព​បៃតង​គ្រប់​រដូវ​កាល និង​ការ​រៀបចំ​កន្លែង​កម្សាន្ត​បាន​ស្អាត​ជាង​មុន​ឆ្ងាយ​ណាស់ ។ លោក ស៊ា​ន ផល្លា បាន​បន្ថែម​ថា លោក​បន្ថែម​ថា អ្នកទេសចរ​អន្ដរជាតិ ជា​ពិសេស អ្នកទេសចរ​ឥណ្ឌា ពេញ ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រមណីយដ្ឋាន​អង្គរ ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា ប្រាសាទអង្គរវត្ដ ជា​សក្ដានុពល​វិស័យ​ទេសចរណ៍វប្បធម៌ អរិយធម៌ និង​ប្រវត្ដិសាស្ដ្រ​នៃ​សាសនា ។

លោក​បន្ថែម​យក​ថា កំណើន​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​នេះ បង្ហាញ​ថា កម្ពុជា​មាន​សុខ​សុវត្ថិភាព​លើ​វិស័យ​ទេសចរណ៍​។

សម្រាប់​ថ្ងៃនេះ សង្កេត​ឃើញ​ថា មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ច្រើន និយាយ​រួម​គឺ​ច្រើន​មែនទែន ដើម ខែ​មុន​នេះ កន្លែង​ខ្លះ​ស្ទើរតែ​យើង​ពិបាក​នឹង​ថត​ទៀត អីចឹង​ជា​រឿង​មួយ​ដែល​យើង​សប្បាយ​រីករាយ​ទាំងអស់​គ្នា ដែល​សប្បាយ​រមណីយដ្ឋាន​អង្គរ​យើង​សម្បូរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​។

ជា​ពិសេស​ខ្ញុំ​ចាប់អារម្មណ៍​ត្រង់​ការ​រៀបចំ​ការ​រៀបចំ​បាន​ស្អាត បាន​ច្រើន​ជាង​មុន​ច្រើន​មែន​ទែន ទាំង​ការ​រៀបចំ​កន្លែង​ថត​លម្អ​ផង កន្លែង​ទូទៅ​ផង ជា​ពិសេស​ការ​ថែទាំ​សួន​បាន​ល្អ​ហើយ​ខៀវ​គ្រប់​រដូវ​កាល​តែ​ម្តង​។ ភ្ញៀវ​ទេសចរ​ឥណ្ឌា ឃើញ​ថា​មក​ច្រើន ហើយ​ខ្ញុំ​ឃើញ​រូប ភាព​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង ឃើញ​ជា​ក្រុម​ធំ​ៗ ដល់​ជាក់ស្តែង​ឃើញ​គាត់​មែន នេះ​ជា​រឿង​ដ៏​ប្រសើរ​មួយ​។​

សូម​អរគុណ​បងប្អូន​ទេសចរ​ឥណ្ឌា ដែល​គាំទ្រ និង​បន្ត​មក​ទស្សនា​កម្ពុជា ជា​ជាង​ទៅ​ប្រទេស​មួយ​ដែល​មិន​ឱ្យ​តម្លៃ លើ​ព្រហ្មញ្ញសាសនា ក៏​ដូច​ជា​សាសនា​ឥណ្ឌា​ផ្ទាល់​ហើយ​កម្ពុជា​តែង​គោរព​ដល់​សាស នា​ព្រះពុទ្ធ និង​ព្រហ្មញ្ញសាសនា​រួម បញ្ចូល​គ្នា​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

សូម​ជម្រាប​ថា ក្រសួងទេសចរណ៍​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ត្រៀមលក្ខណៈ​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ដែល​រំពឹង​នឹង​កើនឡើង​បន្ថែម​ទៀត​នា​ឆ្នាំ ២០២៦ តាម​រយៈ​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្ដ សៀមរាប ជា​ពិសេស​បដិសណ្ឋារកិច្ច​ដ៏​រួសរាយ​រាក់ទាក់​ដូច​ជា​បងប្អូន​បង្កើត​រួម​វប្ប ធម៌​អរិយធម៌ និង​ប្រ​វ​តិ្ត​សាស្ត្រ​គ្នា​រាប់​ពាន់​ឆ្នាំ​មក​ហើយ​  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ