ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់មិនរួច ! នគរបាលខណ្ឌពោធិ៍សែនជ័យវា.យខ្នោះក្មេងទំនើ.ង១០នាក់ ករណីព្រួតគ្នាវា.យប្ល.ន់ យកម៉ូតូអ្នកដទៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​០១​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ស្ថានីយ៍​ចាក់​ហ្គា​ស​LPG 24 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​០១​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ស្ថានីយ៍​ចាក់​ហ្គា​ស​LPG 24 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១៣ ខែមករា​នេះ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប្លន់​យក​ម៉ូតូ (​វា ..;​យ​យក​ម៉ូតូ​) នៅ​ចំណុច​ស្ថានីយ៍​ចាក់​ហ្គា​ស​LPG 24 ម៉ោង ផ្លូវ​បេតុង ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២:០០​នាទី ។

ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​១០​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖

១. ឈ្មោះ​សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២. ឈ្មោះ អំ ឆាន​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៣. ឈ្មោះ អូន ភា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​ជញ្ជូន​ម្ហូប មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​៤ ភូមិ ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៤.​ឈ្មោះ ប៊ុ​ន សុខ​ឡេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៥.​ឈ្មោះ ជុំ សូ​រិ​យា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៦. ឈ្មោះ វ៉េ​ត វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ទូរស័ព្ទ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៧. ឈ្មោះ ផល ឧត្តម​ស័ក្ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៨. ឈ្មោះ រិ​ន កែវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៩.​ឈ្មោះ ឃឹម រ៉ា​យូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
១០. ឈ្មោះ ម៉េ​ត មាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ចំពោះ​សម្ភារ​ដកហូត ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ទឹកសមុទ្រ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LA-4108 (​ជា​របស់​ឈ្មោះ ឃឹម រ៉ា​យូ​), ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ (​ជា​របស់​ឈ្មោះ អំ ឆាន​ណា​), ម៉ូតូ​ម៉ាក​ហុងដា​ស្តុ​ប​ពីរ ពណ៌​ស ពាក់​ផ្លា​ក​លេខ​សៀមរាប 1AA-6029 (​ជា​របស់​ឈ្មោះ ប៊ុ​ន សុខ ឡេ​ង​), ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ី​យ​គឺ និ​ច ក្រោះ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1MC-0775 (​ជា​របស់​ឈ្មោះ ម៉េ​ត មាស​) ។

បច្ចុប្បន្ន​ក្មេង​ទំនើ​.​ង និង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ