សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅក្នុងស្ថានភាពដែលបរិយាកាសកំពុងរងការបំពុលដោយធូលីកាន់តែខ្លាំង អ្នកជំនាញសុខភាពបានសង្កត់ធ្ងន់ថា ក្រៅពីការការពារខាងក្រៅដូចជាការពាក់ម៉ាស់ ការប្រើប្រាស់របបអាហារគឺជា «ខែលការពារខាងក្នុង» ដ៏សំខាន់បំផុតដើម្បីទ្រទ្រង់មុខងារសួតឱ្យមានភាពរឹងមាំ។
ការបន្ថែមផ្លែសារី ផ្លែម្កាក់ និងទឹកឃ្មុំ ទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយឱ្យសួតមានសំណើម បន្ថយការរលាក និងជួយរំលាយស្លេស្មបានយ៉ាងមានប្រសិទ្ធភាព ខណៈដែលបន្លែមើមដូចជាការ៉ុតដែលសម្បូរទៅដោយសារធាតុ Beta-carotene ជួយការពារជាលិកាសួត និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
ក្រៅពីការបរិភោគ អាហាររូបត្ថម្ភ ការហាត់ដកដង្ហើមដោយប្រើសាច់ដុំស្ពាន់ឱ្យបានត្រឹមត្រូវ ក៏ជាគន្លឹះចាំបាច់ក្នុងការបង្កើនកម្រិតអុកស៊ីសែនក្នុងឈាម និងជួយឱ្យសួតរីកធំបានល្អ។ ចំពោះថ្ងៃដែលមានផ្សែងពុលខ្លាំង ការស្អំចំហាយទឹកក្ដៅលាយជាមួយប្រេងខ្យល់បន្តិច នឹងជួយបើកផ្លូវដង្ហើមឱ្យស្រឡះ និងធ្វើឱ្យស្លេស្មដែលកកស្ទះក្នុងបំពង់កប្រែជារាវងាយស្រួលក្នុងការបញ្ចេញមកក្រៅវិញ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ម៉ាស៊ីនចម្រោះខ្យល់ដែលមានតម្រង HEPA នៅក្នុងលំនៅឋាន ក៏ជួយកម្ចាត់ធូលីដែលមើលមិនឃើញ និងបង្កើតបរិយាកាសស្អាតសម្រាប់ជួយឱ្យប្រព័ន្ធផ្លូវដង្ហើមងើបឡើងវិញបានឆាប់រហ័សពីការយាយីនៃសារធាតុពុលក្នុងខ្យល់អាកាស។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ