រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ម៉ោង តាមផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០២:០០នាទី ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើង ចំនួន១០នាក់ ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូ (វាយយកម៉ូតូ) នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ម៉ោង ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០២:០០នាទី ។
ក្មេងទំនើង១០នាក់ រួមមាន ៖
១. ឈ្មោះសុង ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ អំ ឆានណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
៣. ឈ្មោះ អូន ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូនម្ហូប មានទីលំនៅបន្ទប់ជួលលេខ៤ ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៤.ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៥.ឈ្មោះ ជុំ សូរិយា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៦. ឈ្មោះ វ៉េត វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងទូរស័ព្ទ មានទីលំនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៧. ឈ្មោះ ផល ឧត្តមស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៨. ឈ្មោះ រិន កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៩.ឈ្មោះ ឃឹម រ៉ាយូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅបន្ទប់ជួល ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
១០. ឈ្មោះ ម៉េត មាស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូត៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 1LA-4108, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ឈ្មោះ អំ ឆានណា), ម៉ូតូម៉ាកហុងដាស្តុបពីរ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AA-6029 (ជារបស់ឈ្មោះ ប៊ុន សុខ ឡេង), ម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺនិច ក្រោះ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0775 (ជារបស់ឈ្មោះ ម៉េត មាស) ។
បច្ចុប្បន្នក្មេងទំនើង និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ