ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាប់ឆេះ​ស៊ីទែន​ហ្គា​ស់ ក្នុង​ស្ថានីយ​ប្រេង​សា​វី​ម៉ិច ពាម​ស​ត្ថា នៅ​ព្រែក​តា​ទែន រង​របួស​២​នាក់

13 ម៉ោង មុន

ខេត្តកណ្ដាល ៖ ស៊ីទែន​ហ្គា​ស់​ធំ​១ នៅ​ក្នុង​ស្ថានីយ​ប្រេង​សា​វី​ម៉ិច ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាន​ពន្លត់ ។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣…

ខេត្តកណ្ដាល ៖ ស៊ីទែន​ហ្គា​ស់​ធំ​១ នៅ​ក្នុង​ស្ថានីយ​ប្រេង​សា​វី​ម៉ិច ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាន​ពន្លត់ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ SAVIMEX ពាម​ស​ត្ថា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​២៤ ក្នុងភូមិ​ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

តាម​សាក្សី បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ស៊ីទែន​ហ្គា​ស់​ធំ​មួយ ដាក់​នៅ​ក្នុង​ស្ថាន​នី​យ៍​ប្រេង​ខាងលើ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។ ទោះបីជា​យ៉ាងណា ភ្លើង​ពុំ​បាន​ផ្ទុះ​ឆេះ​ស៊ីទែន​នោះ​ឡើយ ដោយ​សមត្ថកិច្ច​បាន​បាញ់​ទឹកសាប៊ូ អន្តរាគមន៍​ទប់ស្កាត់​ទាន់​ពេល ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ សមត្ថកិច្ច​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​កម្មករ​ជួសជុល​ជុល​ស៊ីទែន (​ប្រើប្រាស់​ឧបករណ៍​ស្វាន​អគ្គិសនី​) បណ្តាល​អោយ​ឆាបឆេះ​ហ្គា​ស់ តែ​ម្តង ។

តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៦​គ្រឿង ស្មើ​ទឹក​ចំនួន​១២ ស៊ីទែន ហើយ​ភ្លើង​បាន​រលត់​វិញ នៅ​វេលា​ម៉ោង​១២​និង​២៨​នាទី​ថ្ងៃត្រង់ ។

មន្ត្រី​នគរបាល បានអោយ​ដឹង​ទៀត​ថា អគ្គិភ័័យ​នេះ បណ្ដា​ឲ្យ​រង​របួស​ចំនួន​ពីរ​នាក់ ១.​ឈ្មោះ ទុំ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាង មាន​ទីលំនៅ​ភូមិ​កោះ​ខ្ញែ ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង ខេត្តក្រចេះ (​របួសស្រាល​), ២.​ឈ្មោះ ឈាង សូ​រ្យា​ភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាង មាន​ទីលំនៅ​ភូមិ​ខ្សាច់​លាវ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ (​របួល​ធ្ងន់​) ។ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឮ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ