ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​គេ​បោ.ក​បាន​! តិច​និក ៦ យ៉ាង​អាច​ជួយ​សម្គាល់ «បង្គា​ស្រស់​ធម្មជាតិ​» និង «​បង្គា​ចា.ក់​សារធាតុ​គីមី​»

5 ម៉ោង មុន

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ជ្រើសរើស​បង្គា​ដែល​ធំ​ៗ និង​ស្រស់​ៗ​ខុសធម្មតា អាច​ជា​អន្ទាក់​ដែល​ធ្វើ​ឱ្យ​អ្នកទិញ​ចំ​បង្គា​ចាក់ទឹក ឬ​សារធាតុ​គីមី​។ ដើម្បី​សុវត្ថិភាព​គ្រួសារ ចូរ​ពិនិត្យ​មើល​ចំណុច​សំខាន់​ៗ​ទាំង ៦ នេះ​៖ ១….

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ជ្រើសរើស​បង្គា​ដែល​ធំ​ៗ និង​ស្រស់​ៗ​ខុសធម្មតា អាច​ជា​អន្ទាក់​ដែល​ធ្វើ​ឱ្យ​អ្នកទិញ​ចំ​បង្គា​ចាក់ទឹក ឬ​សារធាតុ​គីមី​។ ដើម្បី​សុវត្ថិភាព​គ្រួសារ ចូរ​ពិនិត្យ​មើល​ចំណុច​សំខាន់​ៗ​ទាំង ៦ នេះ​៖

១. រូបរាង​បង្គា​៖ បង្គា​ស្រស់​ធម្មជាតិ​នឹង​មាន​រាង “​កោង​បន្តិច​”​។ បើ​ឃើញ​បង្គា​ណា​ដែល​មាន​រាង “​ត្រង់​ភ្លឹង និង​ធាត់​ហើម​” ខុស​ប្រក្រតី នោះ​ជា​សញ្ញា​នៃ​ការ​ចាក់ទឹក ឬ​សារធាតុ​គីមី​ដើម្បី​បង្កើន​ទម្ងន់​។

២. ពិនិត្យ​ក្បាល​បង្គា​៖ បង្គា​ស្រស់ ក្បាល​និង​ដងខ្លួន​ត្រូវ “​ជាប់​គ្នា​ស្អិត​” មិន​រលុង ឬ​មានទឹក​ហូរ​ចេញ​តាម​ថ្នេរ​ក្បាល​ឡើយ​។ បើ​ក្បាល​ហៀបនឹង​ដាច់ ឬ​របេះ នោះ​គឺជា​បង្គា​ចាស់​។
៣. ប៉ះ​សំបក​បង្គា​៖ សំបក​បង្គា​ស្រស់​ត្រូវ​តែ “​ស្ងួត និង​ជាប់សាច់​មាំ​”​។ ប្រសិនបើ​ប៉ះ​ទៅ​មាន​អារម្មណ៍​ថា “​រអិល​មាន​ស្លេស្ម​” ឬ​សាច់​ទន់ជ្រាយ​ដូច​ប៉ោង​ទឹក នោះ​គឺជា​បង្គា​គីមី​ហើយ​។

៤. សង្កេត​មើល​កន្ទុយ​៖ បង្គា​ស្រស់​មាន​កន្ទុយ “​បត់​ចូល​គ្នា​”​។ បើ​ឃើញ​បង្គា​មាន​កន្ទុយ “​រីកសាយ​ដូច​កង្ហារ​” ហើម​ៗ បញ្ជាក់​ថា​វា​ត្រូវ​បាន​គេ​បាញ់​បញ្ចូល​ទឹក​ឱ្យ​ហើម​សាច់​។
៥. ហិតក្លិន​៖ បង្គា​ល្អ​ត្រូវ​តែ​មាន​ក្លិន “​ឆ្អាប​ត្រី​សមុទ្រ​ធម្មជាតិ​”​។ ចៀសវាង​ដាច់ខាត​បង្គា​ដែល​មាន​ក្លិន​ដូច​ថ្នាំ​សម្លាប់​មេរោគ ក្លិន​ក្ល​រី​ន ឬ​ក្លិនស្អុយ​ខុស​ប្លែក​។

៦. ពិនិត្យ​ទឹក​ក្នុង​ថាស​៖ ទឹក​ដែល​ដាក់​ត្រាំ​បង្គា​ត្រូវ​តែ “​ថ្លា​”​។ បើ​ទឹក​មាន​សភាព​ល្អក់ កក មាន​ពពុះ ឬ​ស្អិត​ៗ នោះ​ជា​សញ្ញា​នៃ​ការ​ប្រើប្រាស់​សារធាតុ​រក្សា​គុណភាព​គីមី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ