យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថាក្នុងអំឡុងពេលរដូវរងា ការបិទបង្អួចជិតៗ និងការប្រើប្រាស់ឧបករណ៍កម្តៅ ងាយនឹងបង្កឱ្យមានសំណើមកកកុញ និងកើតមានផ្សិតនៅក្នុងផ្ទះ។ ដើម្បីដោះស្រាយបញ្ហានេះតាមបែបធម្មជាតិ ការដាំរុក្ខជាតិមួយចំនួនមិនត្រឹមតែជួយលម្អគេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបឺតស្រូបសំណើម និងបន្សុទ្ធខ្យល់អាកាសឱ្យបរិសុទ្ធទៀតផង។
រុក្ខជាតិដែលជួយដោះស្រាយបញ្ហានេះបានល្អបំផុតរួមមាន ដើមស្លឹកបាស ដែលអាចកម្ចាត់ស្ព័រផ្សិតក្នុងអាកាសបានរហូតដល់ 60% និង ប្រទាលលីលី ដែលមានសមត្ថភាពបន្សុទ្ធជាតិពុល និងស្រូបសំណើមបានយ៉ាងពូកែ។ ចំណែកឯ ប្រទាលអណ្តាតនាគ និង ដើមត្រែងបូស្តុនហ្វឺន គឺជាជម្រើសដ៏ល្អសម្រាប់ដាក់ក្នុងបន្ទប់ទឹក ឬកន្លែងដែលមានពន្លឺស្រអាប់ ព្រោះវាជួយកាត់បន្ថយភាពសើម និងបង្កើនគុណភាពខ្យល់ដកដង្ហើម។ បន្ថែមពីនេះ ដើមត្នោតកម្រង ក៏ជាជំនួយការយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកម្រិតសំណើមក្នុងផ្ទះមិនឱ្យកើតមានផ្សិតបានផងដែរ។
ការបន្ថែមរុក្ខជាតិទាំងនេះទៅក្នុងគេហដ្ឋានរបស់អ្នក គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការរក្សាឱ្យបរិយាកាសក្នុងផ្ទះមានភាពស្ងួតល្អ មានអនាម័យ និងមានខ្យល់ចេញចូលបានស្រឡះពេញមួយរដូវកាល៕
ចែករំលែកព័តមាននេះ