ឡានក្រឡុកស៊ីម៉ង់ត៌បុ.ករះនៅផ្លូវចុងឆ្នេរអូរត្រេះ ស្លា.ប់និងរបួសជាច្រើននាក់ កាលពីល្ងាចមិញ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានករណីរថយន្តក្រឡុកសុីម៉ង់ត៌មួយគ្រឿងបុ.ករះ រួចក្រឡាប់នៅលើដីឆ្នេរសមុទ្រ បណ្តាលឲ្យមានមនុស្សស្លា.ប់ និងរបួសច្រើននាក់ និងខូចខាតយានយន្តច្រើនគ្រឿង នៅផ្លូវចុងឆ្នេរអូរត្រេះ កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១២ មករា ឆ្នាំ២០២៦។
តាមប្រភពព័ត៌បឋមបានឱ្យដឹងបន្តថា មានមនុស្សប្រុស២នាក់ហើយ បានស្លា.ប់នៅកន្លែងកើតហេតុ ចំណែកអ្នករងរបួសច្រើននាក់ទៀត កំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយករណីនេះសមត្ថកិច្ចចុះអន្តរាគមន៍និងពិនិត្យនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕







ចែករំលែកព័តមាននេះ