ថែរក្សាសុខភាព! តំបន់ខ្ពង់រាបបន្តចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុសម្រាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងជួរភ្នំ…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុសម្រាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងជួរភ្នំ…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុសម្រាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងជួរភ្នំ កំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសានពីប្រទេសចិន ដែលបណ្តាលឱ្យធាតុអាកាសចុះត្រជាក់ខ្លាំង។
ក្នុងរយៈពេលនេះ សីតុណ្ហភាពអប្បបរមានៅតំបន់ខ្ពង់រាបនឹងធ្លាក់ចុះមកនៅត្រឹមតែ ១៥អង្សាសេ ខណៈសីតុណ្ហភាពខ្ពស់បំផុតមានកម្រិត ២៩អង្សាសេ អមដោយខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានក្នុងល្បឿន ៦ ម៉ែត្រក្នុងមួយវិនាទី។
បាតុភូតនេះនឹងគ្របដណ្តប់លើខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកផងដែរ ប៉ុន្តែពុំមានភ្លៀងធ្លាក់ឡើយ៕

ចែករំលែកព័តមាននេះ