ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណហើយ! ស.ពបុរស​ដែល​ក្មេងៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​ក្នុង​ដី​ឡូ​ត៌​ ខណៈសមត្ថកិច្ចកំពុងវែកមុខឃាតករ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦​នោះ…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ។ គួររំលឹកថា ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង សង្ស័យ​ករណី​ឃា​.​ត​កម្ម

យោង​តាម​របាយការណ៍​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ សុវណ្ណ រ៉ា អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឃ្លាំង​ឥដ្ឋការ៉ូ ស្នាក់​នៅផ្ទះ​លេខ​៧៣ ផ្លូវ​បេតុង ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បុរស​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​វាយ​សម្លាប់ ដែល​បង្ក​ឡើយ​ដោយ​ជន​មិន​ស្គាល់​មុខ និង​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ក្រោយ​ពេល​កើតហេតុ​ក្រុម​ឃាតករ​ទាំងនោះ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ។ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ឃាតករ​វាយ​សម្លាប់​បុរស​នេះ​ពុំ​ទាន់​ដឹង​ថា​ផ្ដើម​ចេញពី​រឿង​អ្វី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ។

ដោយឡែក​សម្ភារៈ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​មិន​បាន​បាត់បង់​នោះ​ទេ ហើយ​នគរបាល​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​ទុកដាក់ និង​ប្រើប្រាស់​តាម​តម្រូវការ​នៅ​ពេល​ក្រោយ ។ សម្ភារៈ​ទាំងនោះ​រួម​មាន ម៉ូតូ​០១​គ្រឿង ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1KA-5220 អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​កូ​ពី​១​សន្លឹក ,​ប័ណ្ណ​ចាក់​វ៉ាក់សាំង​១​សន្លឹក , ប្រាក់​ចំនួន ២១០,០០០​រៀល និង​រូបថត ចំនួន​០៩​សន្លឹក ។

សូម​បញ្ជាក់​ថា បើ​តាម​អ្នក​ភូមិ​ទួល​ពង្រ​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​កើតហេតុ​នោះ​មាន​ក្មេង​ៗ១​ក្រុម​បាន​ទៅ​បង្ហោះ​ខ្លែង​លេង​នៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួយ​នោះ ព្រោះ​ដី​ឡូ​ត៌​នោះ​ធំ​ទូលាយ​ងាយស្រួល​លេង​ខ្លែង ខណៈនោះ​ខ្សែ​ខ្លែង​បាន​ទាក់​ជាមួយ​មែកឈើ ។ ក្មេង​ៗ​ទៅ​ដោះ​ខ្សែ​ខ្លែង​ចេញពី​មែកឈើ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​រូប​នោះ​ដេក​ស្លាប់​ផ្ងារ​ក្បែរ​របង​ថ្ម ដោយ​មាន​ស្នាម​បែកក្បាល​និង​មាន​ឈាម​ពេញ​ផ្ទៃមុខ ទើប​ក្មេង​ៗ​ក៏​រត់​ទៅ​ប្រាប់​ពួក​គាត់​ឲ្យ​ពួក​គាត់​បានដឹង ។ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​ទៅ​មើល​រួច​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​តែ​ម្ដង ។

ទាក់ទង​ទៅ​និង​ហេតុការណ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ឃាតករ​ដែល​សម្លាប់​បុរស​នេះ​ហើយ ចំណែក​មូលហេតុ​នៃ​ការ​វាយ​សម្លាប់​នេះ​និង​ដឹង​នៅ​ពេល​ណា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឃាតករ​ដៃដល់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ