អាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អះអាងនាថ្ងៃទី១១ មករា ថាអ៊ីរ៉ង់ចង់ចរចា និងថា កិច្ចប្រជុំមួយកំពុងរៀបចំជាមួយបណ្ដាមេដឹកនាំអ៊ីរ៉ង់ ដែលពេលនេះកំពុងជួបប្រទះចលនាតវ៉ាដែលកាន់តែកើនឡើង ដោយមិនបដិសេធការជ្រើសរើសខាងយោធា ។
ក្នុងយន្តហោះប្រធានាធិបតី AIR FORCE ONE លោកត្រាំយល់ថា ក្រុងតេហេរ៉ង់ចាប់ដើរហួសបន្ទាត់ក្រហម ដែលលោកកំណត់ទាក់ទិននឹងការស្លាប់របស់ពួកអ្នកតវ៉ា ក្នុងបាតុកម្មដែលកាន់តែពុះកញ្ជ្រោលខ្លាំង ពុំធ្លាប់មានចាប់តាំងពី៣ឆ្នាំមកហើយ ដោយលោកបញ្ជាក់ថា កងទ័ពលោកកំពុងសិក្សាពីការជ្រើសរើសខ្លាំងនានា។
អង្គការសិទ្ធិមនុស្សមួយរបស់អ៊ីរ៉ង់មានមូលដ្ឋាននៅប្រទេសន័រវែស ថ្លែងកាលពីថ្ងៃទី១១ មករា ថា តាំងពីផ្ទុះបាតុកម្មដ៏ធំថ្មីនេះ ពីថ្ងៃទី២៨ ធ្នូ មក បាតុករដល់យ៉ាងតិច១៩២នាក់ហើយបានត្រូវស្លាប់ ហើយចំនួននោះ អាចមានខ្ពស់ជាងនេះទៀត ។
បន្ទាប់ពីការគាបសង្កត់ថ្មី លោកត្រាំបន្តថា ក្រុងតេហេរ៉ង់ធ្លាប់បានអំពាវនាវកាលពីថ្ងៃទី១០មករា ឱ្យមានការចរចា ហើយការជួបគ្នាមួយកំពុងតែរៀបចំ ប៉ុន្តែលោកនៅគំរាមកំហែងថាសកម្មភាពយោធាមួយអាចកើតមានមុនការជួបគ្នានោះ ។ ប្រធានសភាអ៊ីរ៉ង់ លោកម៉ូហាម៉ាដ បាហ្គ័រហ្គាលីបាស់ មុននេះ ធ្លាប់បានអះអាងថា អ៊ីរ៉ង់នឹងតបតវិញចំពោះរាល់ការវាយប្រហាររបស់អាមេរិក ដោយផ្ដោតលើបណ្ដាទីតាំងយោធា និងនិងការដឹកជញ្ជូនតាមសមុទ្ររបស់អាមេរិក ។
បុត្រារបស់អតីតស្ដេចសាហ៍អ៊ីរ៉ង់ ព្រះអង្គម្ចាស់រីហ្សាប៉ាឡាវី កាលពីថ្ងៃទី១១ មករា អំពាវនាវដល់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ឲ្យចូលរួមជាមួយប្រជាជន ពេលដែលរដ្ឋាភិបាលប៉ុនប៉ងបង្ក្រាបចលនាតវ៉ាដ៏ធំនោះ ៕
ចែករំលែកព័តមាននេះ