មាសអន្តរជាតិទម្លុះតម្លៃ ៤ ៦០០ ដុល្លារ/អោន ឬ ៥ ៥៤២ដុល្លារ/តម្លឹងជាលើកដំបូង
បរទេស ៖ មាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៦០០ ដុល្លារក្នុង១អោន ឬ ៥ ៥៤២ ដុល្លារក្នុង១តម្លឹងជាលើកដំបូង…
បរទេស ៖ មាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៦០០ ដុល្លារក្នុង១អោន ឬ ៥ ៥៤២ ដុល្លារក្នុង១តម្លឹងជាលើកដំបូង…
បរទេស ៖ មាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៦០០ ដុល្លារក្នុង១អោន ឬ ៥ ៥៤២ ដុល្លារក្នុង១តម្លឹងជាលើកដំបូង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខណៈដែលវិនិយោគិនបានសម្រុកទិញលោហៈដ៏មានតម្លៃនេះ ដោយសារកម្តៅភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកើនឡើងកាន់តែខ្លាំង ស្របពេលដែលក្រសួងយុត្តិធម៌អាមេរិកបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើប្រធានធនាគារកណ្តាល (Fed) លោក Jerome Powell ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
តម្លៃអន្តរជាតិហក់ឡើងដល់បំបែកកំណត់ត្រាមិនធ្លាប់មានពីមុន ៤ ៦០០ ដុល្លារ/អោន កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ មុនធ្លាក់ចុះបន្តិចមកនៅត្រឹម ៤ ៥៧១ ដុល្លារ/អោន ឬ ៥ ៥០៧ ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ១ និង ២០ នាទី រសៀលថ្ងៃដដែល (ម៉ោងនៅកម្ពុជា)។
អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ KCM Trade បានលើកឡើងថា ព្រឹត្តិការណ៍នៅអ៊ីរ៉ង់ និងការលូកដៃចូលដែលអាចកើតមានរបស់សហរដ្ឋអាមេរិក ព្រមទាំងចំណុចកណ្តាលនៃការស៊ើបអង្កេតព្រហ្មទណ្ឌលើប្រធាន Fed ហាក់ដូចជាភ្លើងខៀវសម្រាប់ឱ្យតម្លៃមាសឡើងខ្ពស់ជាងនេះ។
លោក Jerome Powell នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថា រដ្ឋបាលលោក ត្រាំ បានគំរាមកំហែងលោកជាមួយការចោទប្រកាន់ព្រហ្មទណ្ឌលើសក្ខីកម្មរបស់សភា។ សកម្មភាពនេះ លោកហៅថាជាលេសមានគោលបំណងដាក់សម្ពាធបន្ថែមទៀតលើធនាគារកណ្តាលឱ្យបន្ថយអត្រាការប្រាក់ ហើយនេះបានធ្វើឱ្យប្រាក់ដុល្លារអាមេរិក និងអនាគតភាគហ៊ុនអាមេរិកធ្លាក់ចុះ។
វិនិយោគិនបច្ចុប្បន្នរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់ ២ ដងរបស់ Fed នៅឆ្នាំនេះ។ តាមរយៈនេះ អ្នកវិភាគទីផ្សារជាន់ខ្ពស់ KCM Trade បានលើកឡើង ដោយរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងថែមទៀតនៅឆ្នាំនេះ ដោយសារតែលោហៈដ៏មានតម្លៃ ដែលជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត អំឡុងពេលភាពតានតឹងភូមិសាស្ត្រនយោបាយសកលនោះ ត្រូវបានយល់ឃើញថា គឺជាជម្រើសមានហានិភ័យទាបជាងប្រាក់ដុល្លារអាមេរិក៕




ចែករំលែកព័តមាននេះ