ប្រទេសស៊ីរី ៖ ចាប់តាំងពី៤៨ម៉ោងមកហើយសង្កាត់ACRAFIEHក្រុងអាឡែបបានវិលមករកប្រក្រតីភាពឡើងវិញហើយ ក្រោយការប្រយុទ្ធបង្ហូរឈាមគ្នាច្រើនថ្ងៃរវាងកងកម្លាំងឃើតនិងកងទ័ពរដ្ឋាភិបាល។
អាជ្ញាធរក្រុងដាម៉ាស់វិលមកត្រួតត្រាសង្កាត់នោះ ដែលមកទល់ពេលនេះត្រួតត្រាដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលភាគច្រើនជាពួកឃើត។ ក្រោយការដកថយរបស់កងកម្លាំងនោះចេញពីក្រុងអាឡែប តាមកិច្ចព្រមព្រៀងមួយ មនុស្សប្រមាណជា១៥៥.០០០គ្រួសារ ដែលរត់ភៀសខ្លួនពេលមានការប្រយុទ្ធគ្នា៥ថ្ងៃបានវិលត្រឡប់មកវិញ។
ក្រោយកងកម្លាំងប្រជាធិបតេយ្យដកចេញផុតពីសង្កាត់ដែលពួកគេត្រួតត្រា ទង់ជាតិស៊ីរីត្រូវបានដាក់ឡើងវិញពីលើរូបចម្លាក់មួយតាំងនៅរង្វង់មូលមួយនាកណ្ដាលក្រុងអាឡែប។ ប្រជាជនឃើតដែលរស់នៅតំបន់នោះនិយាយថា ពួកគេមិនទាន់ទុកចិត្តដល់កងទ័ពថ្មីស៊ីរីនៅឡើយ។
បន្ទាប់ពីការប្រយុទ្ធគ្នាច្រើនថ្ងៃកងកម្លាំងពួកឃើតស៊ីរីប្រកាសកាលពីថ្ងៃទី១១ មករា ពីការដកកងកម្លាំងខ្លួនចេញពីសង្កាត់២នៃក្រុងអាឡែបដែលមានជនជាតិភាគតិចឃើតភាគច្រើន ។ ក្នុងសេចក្ដីប្រកាសមួយ កងកម្លាំងប្រជាធិបតេយ្យស៊ីរីអះអាងថា បានសម្រេចកិច្ចព្រមព្រៀងមួយនាំទៅដល់បទឈប់បាញ់គ្នា ដែលអាចឲ្យយើងនាំយកចេញបណ្ដាយុទ្ធយើងដែលស្លាប់និងរបួស ព្រមទាំងបណ្ដាយុទ្ធជនយើងចេញពីសង្កាត់់ACHRAFIEH និងសង្កាត់CHEIKH MAQSOUD មកកាន់ភាគខាងជើងនិងភាគខាងកើតស៊ីរី ៕
ចែករំលែកព័តមាននេះ