ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់បង្ក្រា.បទីតាំងជល់មាន់នៅឃុំត្រពាំងគង ឃាត់ខ្លួនមនុស្ស ១៩នាក់ និងដកហូតម៉ូតូ ១៥គ្រឿង

41 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​១៩​នាក់ និង​អា​គក​ចំនួន​៤​ក្បាល ព្រមទាំង​សម្ភារ​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ខណៈ​ដែល​អ្នក​ញៀន​ល្បែង​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ជល់​មាន់​ខុសច្បាប់​។ ការ​ឆ្មក់​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ឃាត់​អ្នក​ញៀន​ល្បែង​១៩​នាក់ និង​សម្ភារ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា…

ខេត្តកំពង់ស្ពឺ​៖ អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​១៩​នាក់ និង​អា​គក​ចំនួន​៤​ក្បាល ព្រមទាំង​សម្ភារ​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ខណៈ​ដែល​អ្នក​ញៀន​ល្បែង​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ជល់​មាន់​ខុសច្បាប់​។

ការ​ឆ្មក់​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ឃាត់​អ្នក​ញៀន​ល្បែង​១៩​នាក់ និង​សម្ភារ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា អ្នក​ញៀន​ល្បែង​ដែល​ឃាត់ខ្លួន​បាន​ចំនួន​១៩​នាក់​÷ ទី​១/​ឈ្មោះ ភឹ​ម ផ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​មាន​ជំងឺលើសឈាម​កំពុង​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​)​។ ទី​២/​ឈ្មោះ ថោ​ង វិ​រះ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​៣/​ឈ្មោះ​យឹ​ង លី​ន​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​៤/​ឈ្មោះ​ឡាំ ច​ន្ធូ​រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៥/​ឈ្មោះ​ម៉ៅ រិ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ទី​៦/​ឈ្មោះ​វង សូ​វង្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ

ទី​៧/​ឈ្មោះ​យឹ​ម សំណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ទាំង​៦​នាក់​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​៨/​ឈ្មោះ​លឹ​ម លី​កូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៩/​ឈ្មោះ​ហៃ ទូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ទាំង​២​នាក់​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​១០/​ឈ្មោះ សុខ វី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រសនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​១១/​ឈ្មោះ​លៀង គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​១២/​ឈ្មោះ​រ៉េ​ត ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​សាលា​គ្រួ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​១៣/​ឈ្មោះ​លី​ម ម៉ាច ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ

ទី​១៤/​ឈ្មោះ​លី​ម មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ទី​១៥/​ឈ្មោះ​មឿ​ន ម៉ុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​១៦/​ឈ្មោះ​សុ​ី​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ទន្លាប់​ខ្ពស់​ខាងត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​១៧/​ឈ្មោះ​ជី វុ​ិ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​១៨/​ឈ្មោះ​ចាន់ ថា​រ៉ា​វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ទី​១៩/​ឈ្មោះ​លី វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​ខាងលើ នគរបាល​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​÷ ទូរស័ព្ទ​ដៃ​ចំនួន​១៥​គ្រឿង ម៉ូតូ​ចំនួន​៨​គ្រឿង និង​មាន់គក​ចំនួន​៤​ក្បាល​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន​ខាងលើ គឺ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​អ្នក​ញៀន​ល្បែង​សុ​ី​សង​ជល់​មាន់ បាន​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង ស្រុក​សំរោង​ទង​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង ព្រមទាំង​សម្ភារ និង​មាន់​ជល់​តែ​ម្តង​។

បច្ចុប្បន្ន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំ​១៩​នាក់ អា​គក​៤​ក្បាល ព្រមទាំង​ម៉ូតូ​ចំនួន​១៥​គ្រឿង នគរបាល​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ