អបាយមុខទាំងបួន (បទពាក្យប្រាំពីរ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបាយមុខទាំងបួន (បទពាក្យប្រាំពីរ)

9 ឆ្នាំ មុន

-អបាយទីមួយឈ្មោះថាល្បែង ប្រព្រឹត្តជាក់ស្តែងតែងវិនាស
បៀប៉ោអាប៉ោងមានពោរពាស ត្រូវគិតដើរចៀសទើបថ្លៃថ្លា ។
-អបាយទីពីរឈ្មោះថាស្រី សូមកុំគិតខ្លីកាមតណ្ហា
នាំខ្លីវិជ្ជាខូចសាវតារ ពិតក្ស័យជីវ៉ាដោយសាររោគ ។

-អបាយទីមួយឈ្មោះថាល្បែង    ប្រព្រឹត្តជាក់ស្តែងតែងវិនាស
បៀប៉ោអាប៉ោងមានពោរពាស    ត្រូវគិតដើរចៀសទើបថ្លៃថ្លា ។
-អបាយទីពីរឈ្មោះថាស្រី    សូមកុំគិតខ្លីកាមតណ្ហា
នាំខ្លីវិជ្ជាខូចសាវតារ    ពិតក្ស័យជីវ៉ាដោយសាររោគ ។
-អបាយទីបីឈ្មោះថាស្រា    គ្រឿងញៀនកញ្ឆានាំថយថោក
បាត់បង់សាមគ្គីពិតសោយសោក    ហិង្សាធ្លាក់ជោគក្រែងអាសន្ន ។
-អបាយទីបួនគឺជនពាល    បោកប្រាស់រង្គាលលួចឆក់ប្លន់
កុំយកតម្រាប់វាមិនគ្រាន់    បើច្បាប់ចាប់ទាន់មានទោសា ៕

                               និពន្ធដោយលោក សែម មុនីជោតិ