អ្នកនេសាទខ្មែរ៤នាក់ដែលថៃចាប់នៅដែនសមុទ្រកោះកុង ត្រូវបានដោះលែងមកវិញហើយ
- កោះកុង
ខេត្តកោះកុង ៖ អ្នកនេសាទខ្មែរចំនួន៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនរួមនឹងទូកនេសាទផងនោះ កាលពីថ្ងៃទី៦ ខែមករាឆ្នាំ២០២៦ ក្នុងដែនសមុទ្រកោះកុងកន្លងទៅ ពេលនេះភាគីថៃបានដោះលែងអោយត្រឡប់មកវិញហើយកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានការសម្របសម្រួលពីគ្រប់ស្ថាប័នពាក់ព័ន្ឋ ជាពិសេសគឺអាជ្ញាធរខេត្តកោះកុង ។ ចំពោះទូកនេសាទភាគីថៃនៅមិនទាន់ប្រគល់អោយមកវិញនៅឡើយទេ ។
តាមការបញ្ជាក់របស់លោកហាក់ ឡេង អភិបាលរងខេត្តកោះកុងអោយដឹងថា សំខាន់យើងយកចិត្តទុកដាក់អោយបានមនុស្សមកមុនសិន ចំណែកទូក អាជ្ញាធរខេត្តកំពុងធ្វើការសម្របសម្រួលបន្តទៀត ៕




ចែករំលែកព័តមាននេះ