​ប្រយុទ្ធគ្នា​យ៉ាង​​សាហាវ​​​រយៈ​ពេល​​​​ប៉ុ​ន្មាន​ថ្ងៃ​​​​​បន្ត​បន្ទាប់​​​​នៅ​​អាហ្វហ្គានីស្ថាន​​​ស្លាប់​ពួក​​សកម្ម​ប្រយុទ្ធ​​​​៨០នាក់​


​ពួកសកម្មប្រយុទ្ធ​​យ៉ាង​ហោចណាស់​​៨០នាក់ ​បានត្រូវ​ស្លាប់ក្នុងប្រតិបត្តិ​ការ​​​​ជាបន្ត​បន្ទាប់​​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង​​សន្តិសុខ​​​អាហ្វហ្គានីស្ថាន​​​ និង​កង​កម្លាំង​អង្គការ​អូតង់​​ដែលមាន​ការ​ប្រយុទ្ធ​​​គ្នា​យ៉ាង​សាហាវ​​នៅ​តំបន់​​ភាគអាគ្នេយ៍​​អាហ្វហ្គានី ស្ថាន​​​ដែល​​​មាន​អស្ថេរ​ភាព​បំផុត​។​​​ ប្រតិបត្តិ​​ការនេះ​ដែល​ចាប់ផ្តើម​​​កាលពីថ្ងៃទី​​​​២១ កក្កដា ​កន្លង​មក ​​​បង្ក​ឱ្យមាន​ការប្រយុទ្ធ​​គ្នាយ៉ាង​សាហាវ​នៅ​តំបន់​​ដែលស្ថិតក្រោម​ការ​​កាន់កាប់​របស់ពួក​តាលី​បង់។

កង​កម្លាំង​​​​​អន្តរជាតិ​​នៃ​អង្គ​កា​រអូតង់​​រាយ​ការណ៍​​ថា ការ​វាយឆ្មក់​​នេះ​ពាក់​ព័ន្ធ​​នឹង​​កង​កម្លាំង​​​ពិសេសអាហ្វហ្គានីស្ថាន​​ និងពួកបះ​បោរ​​ដែល​បំពាក់​ដោយគ្រាប់​​​​រ៉ុក្កែត​​ និង​កាំភ្លើង​​យន្តធុនធ្ងន់​។​ ​រយៈ​ពេលប៉ុន្មាន​​​ថ្ងៃ​​​​មកនេះ ​​តំបន់​ភាគ​ច្រើន​​​​នៃ​ទីក្រុង​​កាប៊ុល មាន​ភាពអសន្តិ​សុខ​​​យ៉ាង​ខ្លាំង​​ចាប់តាំង​ពី​​​​ការផ្ទេរ​​​ផ្នែកសន្តិសុខ​​​ទៅ​ឱ្យ​កង​កម្លាំង​​អាហ្វហ្គា​នី​ស្ថាន​​មក​៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ