ខេត្តកំពត ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយគ្រួសាត្រូវបានភ្លើងឆេះកាលពីវេលាម៉ោង10ព្រឹកថ្ងៃទី11 មករា ឆ្នាំ2026នេះ នៅភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ម្ចាស់ផ្ទះកើតហេតុឈ្មោះម៉ៅ ណុប ភេទប្រុស អាយុ71ឆ្នាំ និងប្រពន្ធឈ្មោះគល់ ហិត អាយុ68ឆ្នាំ ។
ម្ចាស់ផ្ទះខាងលើបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង4ទៀបភ្លឺ ថ្ងៃទី11 មករា ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានឡើងថ្វាយបង្គុំព្រះ ដោយមានអុជធូបទៀនផងដែរ ។ បន្ទាប់មកពួកគាត់ក៍បានចាកចេញទាំងពីនាក់តាយាយ ដើម្បីទៅចូលរួមបុណ្យដាអ្នកភូមិ រហូតមកដល់ម៉ោងប្រហែលជិត10ព្រឹក ស្រាប់តែមានគេរត់ទៅហៅពួកគាត់ និងប្រាប់ថាភ្លើងឆេះផ្ទះអស់ហើយ។លុះពេលមកដល់ ឃើញផ្ទះត្រូវភ្លើងឆេះអស់ ធ្វើឱ្យពួកគាត់ស្លត់អស់ស្មារតី ព្រោះផ្ទះត្រូវភ្លើងឆេះអស់គ្មានសល់អ្វីសោះ។
លោកជា គង់ ជានាយនគរបាលប៉ុស្លិ៍ស្វាយទងបាននិយាយប្រាប់អោយដឹងថា ការឆេះលំនៅដ្ឋានតាយាយពីរនាក់ប្ដីប្រពន្ធនេះគឺបណ្ដាលមកពីភ្លើងធូបទៀន ព្រោះពួកគាត់ទាំងពីនាក់ប្ដីប្រពន្ធគាត់បានឡើងថ្វាយបង្គុំព្រះជាប្រចាំ ព្រោះបើទុស្សេខ្សែភ្លើងគឺវាលោតឌីសង់តឺហើយ ។
លោកនាយនគរបាលរូបនោះបាននិយាយប្រាប់បន្តថា ករណីឆេះផ្ទះខាងលើនេះគឺឆេះលុយចំនួន4លានរៀលនិងប្លង់ដីចំនួន5ប្លង់និងសំបុត្រកំណើត ប៉ុន្តែស្រូវនៅផ្ទះបាយខាងក្រោយ មិនទាន់ឆេះនោះទេ ដោយសារថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកកំពង់ត្រាចជួយអន្តរាគមន័បាញ់ទឹកពន្លត់ ៕






ចែករំលែកព័តមាននេះ