ប្រតិភូអភិបាលខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ អ៊ុយ កុសល ដែលបានពលីជីវិតក្នុងសមរភូមិការពារទឹកដី
- សៀមរាប
ខេត្តសៀមរាប ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម…
ខេត្តសៀមរាប ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម…
ខេត្តសៀមរាប ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ុយ កុសល នាយក្រុម១ អនុសេនាតូចលេខ៣ អនុសេនាធំលេខ១ វរសេនាតូចអន្តរាគមន៍លេខ២៥១ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ ២ បានទទួលមរណភាព នាថ្ងៃ ទី៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងមន្ទីរពេទ្យ ដោយសារពុលផ្សែងគីមី ក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពានទឹកដី ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកអនុសេនីយ៍ទោ អ៊ុយ កុសល នាយក្រុម១ អនុសេនាតូចលេខ៣ អនុសេនាធំលេខ១ វរសេនាតូចអន្តរាគមន៍លេខ២៥១ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ ២ បានទទួលមរណភាព នាថ្ងៃ ទី៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងមន្ទីរពេទ្យ ដោយសារពុលផ្សែងគីមី ក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពសៀម ឈ្លានពានទឹកដី។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ លោកអភិបាលរងខេត្ត សូមសម្តែងនូវការអសោកស្តាយ អាឡោះ អាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។
សូមបញ្ជាក់ថា មរណភាពរបស់ លោកអនុសេនីយ៍ទោ អ៊ុយ កុសល នាយក្រុម១ អនុសេនាតូចលេខ៣ អនុសេនាធំលេខ១ វរសេនាតូចអន្តរាគមន៍លេខ២៥១ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាព នាថ្ងៃ ទី៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងមន្ទីរពេទ្យ ដោយ សារពុលផ្សែងគីមី ក្នុងសមរភូមិប្រយុទ្ធជា មួយទ័ពសៀមឈ្លានពានទឹកដី គឺជាការបាត់ បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការ ឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
លោក អភិបាល រង ខេត្ត សូមដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ អ៊ុយ កុសល នាយក្រុម១ អនុសេនាតូចលេខ៣ អនុសេនាធំលេខ១ វរសេនាតូចអន្តរាគមន៍លេខ២៥១ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ដែលបានទទួល មរណភាព នៅក្នុងមន្ទីរពេទ្យ ដោយសារពុលផ្សែងគីមី ក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពសៀម ឈ្លានពានទឹកដី សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំនឹងចង់ចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕






ចែករំលែកព័តមាននេះ