ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​រថយន្ត​២​គ្រឿង ដឹក​ជញ្ជូន​លៀស​ខុសច្បាប់ ជិត​២៩​តោន

13 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់​ថ្ងៃ​សុក្រ ទី​៩ ខែមករា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់​ថ្ងៃ​សុក្រ ទី​៩ ខែមករា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សឿ​ន សេន ស្នងការ​រង ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​ស្រុក ចុះ​បង្ក្រាប​រថយន្ត​២​គ្រឿង ដឹក​លៀស​ខុសច្បាប់ ប្រមាណ​ជា​២៨ តោន ស្ថិត​ក្នុងស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ចំនួន​០២​ករណី មាន​ដូច​ខាងក្រោម ៖

ករណី​១ ៖ ជនសង្ស័យ​ឈ្មោះ ភី សុភ​ក្រ័ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ ដឹក​ជញ្ជូន លៀស​គ្មាន​លិខិតអនុញ្ញាត ដោយ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2H.3460 រស់នៅ​ភូមិ​ក្រចាប សង្កាត់​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ក្នុង​នោះ​សមត្ថកិច្ច​យើង​បាន​រក​ឃើញ​លៀស​ចំនួន ១៥០​ប៉េ ស្មើនឹង ៧,៥០០ គីឡូក្រាម ។

ករណី​២ ៖ រថយន្ត​ម៉ាក អ៊ី​ស៊ុ​យ​ស៊ុ​យ (ISUZU) ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក់​លេខ ចង្កូត​ស្តាំ KCHH.0056 និង​មាន​ស្លាក​លេខ​ភ្នំពេញ 3B.0930 (​មិន​ប្រក្រតី​) នៅ​លើ​រថយន្ត​ថែម​ទៀត ដឹក​លៀស​គ្មាន​លិខិតអនុញ្ញាត​ចំនួន ២១,២៥០ គីឡូក្រាម (​ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​បាត់​) ។

វត្ថុ​តាង​ដកហូត​រួម​មាន​៖
-​លៀស ចំនួន ២៨៧៥០ គីឡូក្រាម
-​មធ្យោបាយ​ដឹក​ជញ្ជូន​ចំនួន ០២​គ្រឿង​ខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ដកហូត​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​បន្ត ។ លៀស​ប្រមាណ​ជិត​២៩​តោន ត្រូវ​បាន​ក្រុម​មន្ត្រី ប្រលែង​ចូល​បឹង​ទន្លេសាប​វិញ ក្រោយ​ពី​បាន​រឹបអូស​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កាលពី​យប់មិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ