ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ​២​ទីតាំង ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៦៥​នាក់ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត

16 ម៉ោង មុន

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត​អគ្គស្នងការ​នគរបាល​ជាតិ គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត…

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត​អគ្គស្នងការ​នគរបាល​ជាតិ គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋានន​គ​របាល​ខេត្តកំពត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពីលោក ជីវ ចាន់​តារ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជាក់ស្តែង ចំនួន​២​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម សរុប​ចំនួន​៦៥​នាក់ (​ស្រី​១១​នាក់​) មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ចាត់ការ​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ