អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត៖ ផ្ទះថ្មីត្រូវបានប្រគល់ជូនគ្រួសារស.ពវីរយុទ្ធជនក្នុងខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ ។ នេះបើយោងតាមផេកផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី កាលពីពេលកន្លងទៅថ្មីៗនេះ ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផង
ដែរ។

ក្នុងវេលាដ៏ល្អនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព ៕




ចែករំលែកព័តមាននេះ