ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​គោរពភ្លើងស្តុប ​ត្រូវឡាន​មួយ​គ្រឿង​​បុ.ក​ប៉ើង​បោក​ក្បាល​ស្លា.ប់

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​បុក​ពេញទំហឹង​ហើយ​ប៉ើង​ជា​ច្រើន​ម៉ែត្រ បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​គោរព​ភ្លើងស្តុប​។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង១០ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​បុក​ពេញទំហឹង​ហើយ​ប៉ើង​ជា​ច្រើន​ម៉ែត្រ បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​គោរព​ភ្លើងស្តុប​។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង១០ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្តុ​ប​បុរី
រ៉ុ​ង​រឿង តាម​បណ្តោយ​ផ្លូវ អូ​ស៊ីអាយ​ស៊ី សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​ឈ្មោះ ហេង ច​ន្ទ្រា អាយុ៣៣​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​ទូ​រី​កណ្តាល ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1U-1803​។ រថយន្ត​ដែល​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នោះ​ម៉ាក Ford Raptor ពណ៌​ស៊ី​ម៉​ង់ ពាក់​ស្លាក​លេខ កម្ពុជា JBK.3133 បើកបរ​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់
ខ្លួន​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​គាត់​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ អូ​ស៊ី​អាយ​ស៊ី ក្នុង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​រ៉ុ​ង​រឿង បុរស​រង​គ្រោះ​មិន​បាន​គោរព​ភ្លើង​សញ្ញា​ស្តុ​ប ក្រហម​ហើយ​ត្រូវ​រថយន្ត ម៉ាក Ford Raptor​ខាង​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ជាន់​ហ្វ្រាំង​មិន​ជាប់ ក៍​ជ្រុល​បុក ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​និង​ជន​រង​គ្រោះ​ប៉ើង​ជា​ច្រើន​ម៉ែត្រ បណ្ដាល​អោយ​បោក​ក្បាល ស្លាប់​នៅ​នឹង​កន្លែង​។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​។ ​ក្រោយ​កើត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​រាយការណ៍​នគរបាល​ជំនាញ​ចុះ​មុខ​វាស់វែង​រួច​នាំ​យក​រថយន្ត​ម៉ូតូ​និង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ