ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចាប់ជំរិត​ទា​រប្រាក់​ជនជាតិ​ចិន ឃាត់​ខ្លួន​បានចំនួន​៥​នាក់ ​និង​រំដោះ​ជន​រង​គ្រោះ​​៩​នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់​បង្ខាំង​ជនជាតិ​ចិន​ជំរិត​ទារ​ប្រាក់ចំនួន​៥០,០០០$ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ស្រាវជ្រាវ​បង្ក្រាប​បាន ​និង​រំដោះ​បាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ ។ ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន​៖ ១-​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់​បង្ខាំង​ជនជាតិ​ចិន​ជំរិត​ទារ​ប្រាក់ចំនួន​៥០,០០០$ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ស្រាវជ្រាវ​បង្ក្រាប​បាន ​និង​រំដោះ​បាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ ។

ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន​៖ ១-​ឈ្មោះ CHEN YUE អាយុ​៤០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន​,២-​ឈ្មោះ LAING CHANG LAI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​,៣-​ឈ្មោះ DA HAL ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​,៤-​ឈ្មោះ TONG YUN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ​និង​៥-​​ឈ្មោះ LU YI WANG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បួ​ង​ឃ្មុំ​។

តាម​អគ្គនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ TANG QUNHUI ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​ចិន ដោយ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ YIN XING ភេ​ស​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើការ​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​ចំនួន ៥០,០០០$​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៉ិ​ន រ​ដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​ទីតាំង​បង្ខាំង​ជន​រង​គ្រោះ​ខាងលើ​។

លុះ​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ចំនួន​០៩​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​ខាងលើ​។ បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ