ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិកព្រមានប្រើកម្លាំងបាយ ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសមិនចុះចាញ់បាតុករ​

12 ម៉ោង មុន

​អ៊ីរ៉ង់៖ ស្ថានភាពក្នុងប្រទេសអ៊ីរ៉ង់កំពុងឡើងកម្ដៅយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេច កាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត ទូទាំងប្រទេស ដើម្បីទប់ស្កាត់រលកបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយជិតពីរសប្តាហ៍មកហើយ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន Reuters…



អ៊ីរ៉ង់៖ ស្ថានភាពក្នុងប្រទេសអ៊ីរ៉ង់កំពុងឡើងកម្ដៅយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេច កាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត ទូទាំងប្រទេស ដើម្បីទប់ស្កាត់រលកបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយជិតពីរសប្តាហ៍មកហើយ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៩ ខែមករានេះ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក​ដូណាល់ ត្រាំ​បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា៖ «អ្នកគួរតែប្រសើរជាងកុំចាប់ផ្ដើមការបាញ់ប្រហារ (លើបាតុករ) ព្រោះយើងក៏នឹងចាប់ផ្ដើមបាញ់ប្រហារដូចគ្នា»។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអ៊ីរ៉ង់។

ផ្ទុយទៅវិញ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក​ Khamenei​ បានប្រកាសមិនដកថយឡើយ ដោយចោទប្រកាន់បាតុករថាធ្វើតាមបញ្ជាពីក្រៅប្រទេស ខណៈព្រះរាជអាជ្ញាអ៊ីរ៉ង់បានគំរាមដាក់ទោសប្រហារជីវិត លើអ្នកដែលចូលរួមក្នុងចលាចលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ