ការ៉ាកាស៖ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយម៉េដឹកនាំប្រេស៊ីល កូឡុំប៊ី និងអេស្ប៉ាញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រាបជូនអំពីស្ថានភាពឈ្លានពានដែលលោកស្រីអះអាងថាជាការវាយប្រហារដោយអាវុធពីសំណាក់សហរដ្ឋអាម៉េរិក បណ្ដាលឱ្យមានការបាត់បង់ជីវិតជនស៊ីវិល និងយោធា។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ម៉េដឹកនាំទាំងអស់បានឯកភាពគ្នាលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ ដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការសន្ទនាដោយសន្តិវិធី៕
ចែករំលែកព័តមាននេះ