ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ជា​មុខសញ្ញា​កាច់ក​ម៉ូតូយ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦:៥០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​M1 ផ្លូវ​លេខ​01 ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សឿ​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាច់ក​ម៉ូតូ ០៤​គ្រឿង ម៉ាក Suzuki Nex ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ១Y-០១១៦, ម៉ាក Honda Beat ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង​១T-៥៧២៧, ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១LW-៥៧២៧ និង​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​១V-៤៤៤២ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សម្ភារ​ដកហូត​រួម​មាន ៖
-​ម៉ូតូ​ចំនួន ០២​គ្រឿង​ម៉ាក សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Y-០១១៦ (​មិន​ប្រក្រតី​) និង​ម៉ាក ហុងដា ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-០៦៦១ (​មិន​ប្រក្រតី​)​។
-​ដែក​សំប៉ែត​មុខស្រួច ចំនួន ០២​ដើម
-​សោ​ទីប​លេខ ០៨ ចំនួន ០៤​ដើម
-​ស្លាក​លេខ​ម៉ូតូ​ចំនួន ០៣​សន្លឹក (​ភ្នំពេញ​1AM-7429 , ភ្នំពេញ​1HF-4710 ,​ភ្នំពេញ​1CT-5516) ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ