ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របុ.កជាមួយឡាន​ដឹកកម្មករ លាន់ដូចរន្ទះ

15 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រថយន្ត​កុងតឺន័រ​​បុកជាមួយរថយន្តក្រុង​ដឹក​កម្មករ​កម្ម​ការ​នី​រោងចក្រ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​អង្គុយ​ក្នុង​កាប៊ី​ន​មុខ​បាក់ជើង​ធ្ងន់ធ្ងរ​ រីឯ​អ្នកបើកបរ​របួសស្រាល​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​មក​រា​២០២៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣​ស្ថិត​នៅ​ភូមិ​ត្រពាំង​ដំរី​ឃុំ​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល​។​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្តក្រុង​១​គ្រឿង​ម៉ា​កហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-9557…

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រថយន្ត​កុងតឺន័រ​​បុកជាមួយរថយន្តក្រុង​ដឹក​កម្មករ​កម្ម​ការ​នី​រោងចក្រ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​អង្គុយ​ក្នុង​កាប៊ី​ន​មុខ​បាក់ជើង​ធ្ងន់ធ្ងរ​ រីឯ​អ្នកបើកបរ​របួសស្រាល​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​មក​រា​២០២៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣​ស្ថិត​នៅ​ភូមិ​ត្រពាំង​ដំរី​ឃុំ​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្តក្រុង​១​គ្រឿង​ម៉ា​កហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-9557 បើកបរ​ពី​ទឹ​ស​ខាងជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​គោ​យន្ត​កែ​ឆ្នៃ​ដឹក​ទឹកកក​១​គ្រឿង​បើក​វ៉ា​ជែង​ផ្លូវ​កោង​ក្រឡាប់​ផ្ងា​ជើង​ចាក់​ទឹកកក​ចោល​ពេញ​ផ្លូវ​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​សណ្តោង​រឺ​ម៉ក​១​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​ឲ្យ​ក​ម្មការិ​នី​២​នាក់​អង្គុយ​នៅ​ក្នុង​កាប៊ី​ន​មុខ​បាក់ជើង​ធ្ងន់ធ្ងរ​ចំណែក​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ (​កម្មករ​កម្ម​ការ​នី​ជិះ​នៅ​លើ​រថយន្ត​៤៥​នាក់​)​។​

ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មិន​មាន​រង​របួស​ទេ ក្រោយ​​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

បន្ទាប់​មក​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រំដួល​ដឹក​បញ្ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច​យក​រថយន្ត​ទាំ​ពីរ​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​រំដួល​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ