ខេត្តស្វាយរៀង ៖ សូមចូលរួមអបអរសាទរវីរៈកងទ័ពមួយរូប គឺលោកនៃ សុភក្រ័ ដែលភរិយារបស់លោកបានសម្រាលកូនប្រុសម្នាក់នៅមន្ទីរពេទ្យខេត្តដោយសុវត្ថិភាព ហើយអ្វីដែលមហាជនកាន់តែរំភើបរីករាយនោះនូវពេលបានឮសំដីរបស់ស្ត្រីជាភរិយា ឈ្មោះសឿន សុភា និយាយក្នុងស្នាមញញឹមថា កាលពីលោកប្តី ចេញទៅបំពេញភារកិច្ចកងទ័ពជួមុខនាងមានផ្ទៃពោះប៉ុន្មានខែ ហើយពេលដឹងដំណឹងថា ប្តីជាទីស្រឡាញ់ត្រូវទាហានថៃចាប់ខ្លួនពេលអនុវត្តឈប់បាញ់ ពេលនោះមានការភ័យព្រួយអំពីសុវត្ថិភាពរបស់ប្តី ហើយព្រួយបារម្ភៈយ៉ាងខ្លាំង នាងរង់ចាំមើលផ្លូវប្តីអស់រយៈពេល១៥៥ថ្ងៃទើបទាហានថៃដោះលែងស្វាមី គាត់មកស្រុកខ្មែរវិញ ។
ស្ត្រីជាភរិយាបានអរគុណរាជរដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានព្យាយាមទំនាក់ទំនងជាមួយអន្តរជាតិជួយអន្តរាគមន៍រហូតទាហានសៀមព្រមដោះលែងវីរៈកងទ័ពទាំង១៨នាក់បានត្រឡប់មកជួបជុំគ្រួសារវិញ ជាពិសេសប្តីគាត់បានមកទាន់ពេលនាងសំរាលកូន។
បើតាមក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានយើងថា ភរិយាវិរៈកងទ័ពលោកនៃសុភ័ក្រ សំរាលបុត្រនៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី៦ មករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យខេត្យស្វាយរៀងស្ថិតនៅភូមិស្រះវង់សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
ក្នុងឱកាសនៃថ្ងៃអបអរសាទរខួបលេីកទី៤៧ នៃទិវាជ័យជម្នះ៧មក រា នាព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំងសហការីបានអញ្ជេីញចុះសួរសុខទុក្ខភរិយា និងកូនប្រុសទើបសម្រាលនៅផ្នែកសម្ពពនៃមន្ទីរពេទ្យខេត្តស្វាយរៀង ជាគ្រួសាររបស់លោក នៃ សុភក្រ ដែលជាវីរៈជនម្នាក់ក្នុងចំណោម១៨នាក់ ត្រូវបានយោធាថៃចាប់ខ្លួនរយៈពេល ១៥៥ថ្ងៃ រស់នៅស្រុកកំពង់រោទិ៍ ។ គេហដ្ឋានរបស់លោក នៃ សុភ័ក្រ ដែលស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារដែលបានជួបជុំសមាជិកវិញហើយសម្រាលកូនប្រុសម្នាក់ដោយសុវត្ថិភាព៕






ចែករំលែកព័តមាននេះ