ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរវេណេស៊ុយអេឡា​ចាប់ខ្លួនមនុស្ស ២នាក់ ពីបទអបអរសាទរ​លោក ម៉ាឌូរ៉ូ ធ្លាក់ពីតំណែង

1 ថ្ងៃ មុន

វេណេស៊ុយអេឡា៖ ​កសិករពីរនាក់ដែលមានវ័យ ៦៤ និង ៦៥ ឆ្នាំ ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាចាប់ឃុំខ្លួន បន្ទាប់ពីពួកគេបានរៀបចំការជប់លៀងផឹកស្រាស្រវឹង និងបាញ់កាំភ្លើងឡើងលើមេឃ ដើម្បីអបអរសាទរចំពោះដំណឹងនៃការចាប់ខ្លួនមេដឹកនាំលោក…

វេណេស៊ុយអេឡា៖ ​កសិករពីរនាក់ដែលមានវ័យ ៦៤ និង ៦៥ ឆ្នាំ ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាចាប់ឃុំខ្លួន បន្ទាប់ពីពួកគេបានរៀបចំការជប់លៀងផឹកស្រាស្រវឹង និងបាញ់កាំភ្លើងឡើងលើមេឃ ដើម្បីអបអរសាទរចំពោះដំណឹងនៃការចាប់ខ្លួនមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានបរទេស Barrons និង Aljazeera នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Merida ភាគខាងលិចប្រទេស ដោយកសិករទាំងពីរនាក់បានប្រើប្រាស់កាំភ្លើងសម្រាប់ការពារចម្ការ មកបាញ់អបអរសាទរ និងបាននិយាយឌឺដងដាក់អ្នកជិតខាងដែលជាអ្នកគាំទ្ររដ្ឋាភិបាល។ ដោយសារមិនពេញចិត្ត អ្នកជិតខាងទាំងនោះក៏បានប្តឹងទៅសមត្ថកិច្ចឱ្យចុះមកចាប់ខ្លួនពួកគេតែម្តង។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមច្បាប់ “ស្ថានភាពអាសន្ន” ដែលហាមដាច់ខាតរាល់ការគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ដែលបានឆ្មក់ចាប់ខ្លួនលោក ម៉ាឌូរ៉ូ បញ្ជូនទៅកាត់ទោសនៅទីក្រុងញូវយ៉ក ពីបទជួញដូរគ្រឿងញៀន។

បច្ចុប្បន្ន កសិករទាំងពីររូបដែលមេធាវីអះអាងថាជាមនុស្សស្លូតត្រង់ កំពុងរង់ចាំការបញ្ជូនទៅកាន់តុលាការដើម្បីសម្រេចទោស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ