យោងតាមស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស ការចម្អិនបាយឱ្យមានរសជាតិឆ្ងាញ់ និងរក្សាបាននូវវីតាមីនមិនមែនជារឿងពិបាកឡើយ ប្រសិនបើអ្នកដឹងពីគន្លឹះពិសេសទាំងនេះ។
វិធីដំបូងគឺ ការចម្អិនអង្ករជាមួយទឹកក្ដៅ ជំនួសទឹកត្រជាក់ ព្រោះកម្ដៅខ្ពស់ជួយឱ្យគ្រាប់អង្ករ “បិទជិត” ភ្លាមៗ ដែលការពារការបាត់បង់វីតាមីន B1 និងជួយឱ្យបាយឆ្អិនស្មើគ្នាមានក្លិនក្រអូបឈ្ងុយ។ ក្រៅពីនេះ ការប្រើ ទឹកតែ (តែស្លឹក) មកដាំបាយ មិនត្រឹមតែធ្វើឱ្យបាយមានពណ៌លឿងស្រាលគួរឱ្យចង់ញ៉ាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារការហើមពោះ និងជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អផងដែរ។
សម្រាប់អាកាសធាតុក្ដៅដែលធ្វើឱ្យបាយងាយផ្អូម អ្នកអាចអនុវត្តតិចនិក បន្ថែមទឹកខ្មេះបន្តិច (២-៣ មិល្លីលីត្រ) ក្នុងពេលដាំ។ ទឹកខ្មេះនឹងជួយឱ្យគ្រាប់បាយសស្អាត ស្អិតល្មម និងរារាំងការលូតលាស់របស់បាក់តេរី ដែលជួយរក្សាបាយឱ្យទុកបានយូរដោយមិនប្រែប្រួលរសជាតិ។ ជាចុងក្រោយ ដើម្បីបង្កើនជាតិកាល់ស្យូមតាមបែបធម្មជាតិ អ្នកអាចប្រើ ម្សៅសំបកស៊ុត (សំបកស៊ុតដែលលាងស្អាត ដុតឱ្យក្រៀម រួចកិនម៉ដ្ឋ) ប្រោះចូលក្នុងឆ្នាំងបាយបន្តិចមុនពេលដាំ។ វិធីនេះល្អបំផុតសម្រាប់កុមារដែលកំពុងលូតលាស់ និងមនុស្សចាស់ ព្រោះវាផ្ដល់ជាតិកាល់ស្យូមជំនួយឆ្អឹងដោយមិនប៉ះពាល់ដល់រសជាតិបាយឡើយ៕
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងទូទៅប៉ុណ្ណោះ!
ចែករំលែកព័តមាននេះ