ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាប់ខ្លួនអ្នកជំនួញលោក ចេន ហ្សី និងបក្សពួក ២នាក់ទៀត បញ្ជូនទៅប្រទេសចិនវិញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ចេ​ន ហ្សី (Chen Zhi) ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប…

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ចេ​ន ហ្សី (Chen Zhi) ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប និង​បក្សពួក​ចំនួន​២​នាក់​ទៀត ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​កម្ពុជា ហើយ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​វិញ ។

ក្រសួងមហាផ្ទៃ បាន​ប្រកាស​នា​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ផ្អែក​តាម​សំណើ​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ប្រទេស​ចិន សមត្ថកិច្ច​កម្ពុជា បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ចំនួន​៣​នាក់ រួម​មាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និង ឈ្មោះ Shao Ji Hui ប​ញ្ចូ​ន​ទៅ​កាន់​ប្រទេស​ចិន​វិញ ។

ក្រសួងមហាផ្ទៃ​បាន​បន្ត​ថា ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ បន្ទាប់​ពី​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថកិច្ច​ចិន បាន​សហការ​ស៊ើបអង្កេត​រួម​គ្នា អស់​រយៈពេល​ជា​ច្រើន​ខែ ។

លោក Chen Zhi ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ដក​សញ្ញា​តិ​ខ្មែរ ដោយ​ផ្អែក​តាម​ច្បាប់​សញ្ជាតិ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ