ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំបន្លែចម្រុះតាមជម្រាលស្ទឹងសង្កែ ក្លាយជា​ផ្ទាំងទស្សនីយភាពបៃតងដ៏ទាក់ទាញសម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កសិករ​ដាំ​បន្លែ​លើ​ជំរាល​ស្ទឹង​សង្កែ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ថតរូប​ជាប់​ជា​ប្រចាំ ។ ជាក់ស្តែង បើ​យោង​តាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​ដងស្ទឹង​សង្កែ ជា​ពិសេស…

ខេត្តបាត់ដំបង ៖ កសិករ​ដាំ​បន្លែ​លើ​ជំរាល​ស្ទឹង​សង្កែ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ថតរូប​ជាប់​ជា​ប្រចាំ ។

ជាក់ស្តែង បើ​យោង​តាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​ដងស្ទឹង​សង្កែ ជា​ពិសេស ក្នុងភូមិ​ខ្សាច់​ពោ​យ និង​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ នៃ​ខេត្តបាត់ដំបង បាន​នាំ​គ្នា​ដាំ​ដំណាំ​បន្លែ​ចម្រុះ​តាម​ដី​ជំរាល​ស្ទឹង ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ ។

ដំណាំ​បន្លែ​ទាំងនោះ ពលរដ្ឋ​ច្រើន​ដាំ​នៅ​អំឡុង​រដូវប្រាំង ពីព្រោះ​កម្រិត​ទឹកស្ទឹង​សង្កែ​ទាប​ថ្លា​ល្អ រួម​ទាំង​ដី​មាន​ជីវជាតិ​ផង​ដែរ ។ ក្រៅពី​ជួយ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ប្រជា​កសិករ ទិដ្ឋភាព​បៃតង​នៃ​ផលដំណាំ​បន្លែ រួម​ជាមួយ​ទឹកស្ទឹង​សង្កែ​រាក់​ថ្លា​ល្អ ជំនោរ​ខ្យល់​ត្រជាក់​នា​រដូវ​លំហើយ បាន​នឹង​កំពុង​ក្លាយជា​ផលិតផល​ទេសចរណ៍​តាម​រដូវ​កាល​ដ៏​ទាក់ទាញ​មួយ​ក្នុងស្រុក​បាណ​ន់​ថែម​មួយ​កម្រិត​ទៀត ។

មិនតែប៉ុណ្ណោះ ជា​រៀងរាល់ថ្ងៃ អ្នក​ដឹក​ភ្ញៀវ​ទេសចរ និង​មគ្គុទ្ទេសក៍​ទេសចរ តែង​ឆ្លៀត​នាំ​ភ្ញៀវ​ទេសចរ (​ពិសេស​ទេសចរ​អន្តរជាតិ​) ជិះ​មើល​ផលដំណាំ​បន្លែ ដើរ​កាត់​ស្ពាន​យោល ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ផ្តិត​យក​រូបភាព​ស្អាត​ៗ និង​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាជន​ជនបទ មុន​ទៅ​ដល់​រមណីយដ្ឋាន​ប្រាសាទ​បាណ​ន់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ