ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​គ្រួសារ​ផ្សោត​ ៖ និមិត្តរូប​ថ្មី​នៃ​ភាព​រុងរឿង​ខេត្តស្ទឹងត្រែង​

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​រូបសំណាក​គ្រួសារ​សត្វ​ផ្សោត​ដ៏​ប្រណិត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចំ​កណ្តាល សួន​បវរ​ធិ​បតី នៃ​ក្រុង​ស្ទឹង​ត្រែង កំពុង​ក្លាយជា​បង្គោល​ចង្អុលបង្ហាញ​ពី ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ជា​សក្តានុពល​ទេសចរណ៍​ដ៏​សំខាន់​របស់​ខេត្តស្ទឹងត្រែង​។ រូបសំណាក​នេះ​ត្រូវ​បាន​សម្ពោធ​និង​បង្ហាញ​សម្រស់​យ៉ាង​គគ្រឹកគគ្រេង​ជាមួយនឹង​ការ​បាញ់​ទឹក​យ៉ាង​ស្រស់​ស្អាត ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល២០២៥…

ខេត្តស្ទឹងត្រែង​ ៖ ​រូបសំណាក​គ្រួសារ​សត្វ​ផ្សោត​ដ៏​ប្រណិត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចំ​កណ្តាល សួន​បវរ​ធិ​បតី នៃ​ក្រុង​ស្ទឹង​ត្រែង កំពុង​ក្លាយជា​បង្គោល​ចង្អុលបង្ហាញ​ពី ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ជា​សក្តានុពល​ទេសចរណ៍​ដ៏​សំខាន់​របស់​ខេត្តស្ទឹងត្រែង​។

រូបសំណាក​នេះ​ត្រូវ​បាន​សម្ពោធ​និង​បង្ហាញ​សម្រស់​យ៉ាង​គគ្រឹកគគ្រេង​ជាមួយនឹង​ការ​បាញ់​ទឹក​យ៉ាង​ស្រស់​ស្អាត ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល២០២៥ ចូល​២០២៦ កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង លោក អ៊ុ​ន ប៉ោ​សឿ​ន បាន​គូសបញ្ជាក់​ថា សមិទ្ធផល​ថ្មី​នេះ​កើត​ចេញពី​ការ​ដឹកនាំ​ស្ថាបនា​ឡើង​ដោយ​ផ្ទាល់​របស់ ឯកឧត្តម ស សុ​ពុ​ត្រា អភិបាលខេត្ត ដែល​បាន​ប្រែក្លាយ​ទីក្រុង​ឲ្យ​មាន​ភាព​បៃតង​ស្រស់​បំព្រង​។

ល​លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ថា​: ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការ​ប្រកួត​ប្រ​ណាំ
ង «​ទីក្រុង​ស្អាត​» និង​ដណ្តើម​បាន ពាន​ផ្ការំដួល នៅ​ដើមឆ្នាំ​២០២៦​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ល្អ​ប្រសើរ​។

អភិបាលក្រុង​ស្ទឹង​ត្រែង​លោក សាយ កុសល បាន​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ដើម្បី​ថែរក្សា​សោភ័ណ​ភាព​សួន​៖​បញ្ឈប់​ការ​រុញ​រទេះដឹក​ឥវ៉ា​ន់​មក​លក់ដូរ​លើ​សួន​។​បញ្ឈប់​ការ​យក​រថយន្ត​មក​ចត​ចោល​នៅ​ជុំវិញ​សួន​។​បញ្ឈប់​ការ​យក​សំរាម​មក​ដាក់​លើ​សួន​។

សូម​បញ្ជាក់​ថា​៖​សមិទ្ធផល​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-
អន្តរជាតិ​យ៉ាងច្រើន​កុះករ ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាង​មុខ​។ សួន​បវរ​ធិ​បតី​ក៏​ស្ថិត​នៅ​ក្បែរ​ទីតាំង​ទេសចរណ៍​សំខាន់​ៗ​ជា​ច្រើន​ទៀត​ក្នុង​ក្រុង​ដែល​បាន​ផ្តល់​អោយ​ប្រជាពលរដ្ឋ​នៅ​ការ​ហាត់ប្រាណ​ថ្មើ​ជើង​ជុំវិញ​សួន​ផង​ដែរ​។

រូបសំណាក​គ្រួសារ​ផ្សោត និង​សួន​បវរ​ធិ​បតី គឺជា​សោភ័ណ​ភាព​ថ្មី​ដែល​បង្ហាញ​ពី បេះដូង​ស្មោះស្ម័គ្រ របស់​ថ្នាក់ដឹកនាំ​ខេត្ត ក្នុង​ការ​ជំរុញ​ឲ្យ​ស្ទឹង​ត្រែង​រីក​ចម្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ