ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបត្ថម្ភ​​កុំព្យូទ័រ​​ កង្ហារ ដល់​សាលារៀន​នៅ​សហគមន៍ក្រីក្រ​សង្កាត់​ព្រែកលៀប

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្ភារ​​ជាកុំព្យូទ័រ​​​ កង្ហារ​​ដែល​ជា​អំណោយ​របស់​អង្គ​ការ​ Blooming Kids ​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​លោក​ស្រីហេ ឡែន ​ទីប្រឹក្សា​​ច្បាប់​អមទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​ជំនួយ​ការ​ផ្ទាល់​លោកបណ្ឌិត​​សភាចារ្យ សុខ អាន ​​​​ឧប​នាយករដ្ឋ​​មន្ត្រី ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នាំយក​ទៅ​​​ប្រគល់​ជូន​ដល់​

រាជធានីភ្នំពេញ ៖ ​សម្ភារ​​ជាកុំព្យូទ័រ​​​ កង្ហារ​​ដែល​ជា​អំណោយ​របស់​អង្គ​ការ​ Blooming  Kids ​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​លោក​ស្រីហេ ឡែន ​ទីប្រឹក្សា​​ច្បាប់​អមទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​ជំនួយ​ការ​ផ្ទាល់​លោកបណ្ឌិត​​សភាចារ្យ សុខ អាន ​​​​ឧប​នាយករដ្ឋ​​មន្ត្រី ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នាំយក​ទៅ​​​ប្រគល់​ជូន​ដល់​សាលា​រៀន​នៅ​​សហគមន៍​​សង្កាត់​​ព្រែក​លៀប ដើម្បី​បំពេញ​​តម្រូវ​​ការ​ឱ្យក្មួយៗ​​យុវ​ជន​​ កុមារ​ក្រីក្រ ​និងកុមារ​កំព្រា ​ដែល​កំពុងទទួល​​ការ​​បណ្តុះ​បណ្តាល​ដោយសាលា​សង្កាត់​ព្រែក​លៀប ។

ពិធី​ប្រគល់​ និងទទួល​​សម្ភារ​​នេះ បានរៀបចំ ​ធ្វើឡើង​​កាលពីព្រឹក​ថ្ងៃទី២២ ​កក្កដា ​នៅ​សាលា​​សង្កាត់ព្រែកលៀប ​ខណ្ឌប្ញស្សីកែវ ដោយ​មាន​ការចូលរួម​​ និងប្រគល់​ដោយលោកស្រី​​ហេ ឡែន ​និងស្វាមី ព្រម​ទាំង​តំណាង​​អង្គ​ការ Blooming Kids ​និង​ទទួ​លដោយ​លោក​ព្រាប មុនី ​ចៅសង្កាត់​ព្រែក​លៀប លោកគ្រូ អ្នកគ្រូ ​​និង​​មន្ត្រី​​ជុំវិញសង្កាត់ ។ សម្ភារ​​ដែលឧបត្ថម្ភ​ដល់ សាលា​រៀន​​សហគមន៍​​សង្កាត់​​ព្រែក​លៀបក្នុង ឱកាសនោះ រួមមាន​កុំព្យូទ័រ​​ចំនួន៥​គ្រឿង​​ និង​កង្ហារចំនួន៦គ្រឿង​ជា​អំណោយ​​​​​របស់​អង្គការ​Blooming Kids ​​​ផ្តល់​តាមរយៈ​​លោកស្រី​ហេ ឡែន ។ នៅក្នុង​ឱកាសនោះ​ តំណាងអង្គ​ការ Blooming Kids ​​ក៏​បាន​សន្យា​​​ជួយឧបត្ថម្ភ​​​លោកគ្រូ​ចំនួន​​​២​នាក់​ប្រចាំ​ខែ​រយៈ​ពេល​១​ឆ្នាំ​ស្មើ​នឹង​ចំនួន១.២០០​ដុល្លារ​ផងដែរ ។

លោកព្រាប ​មុនី ចៅ​សង្កាត់​​ព្រែកលៀប បានថ្លែង​ថា ដោយមើលឃើញពី​ការ​ខ្វះ​ខាត​​សម្ភារ​សម្រាប់​តម្រូវ​ការ​ដល់ក្មួយ​ៗយុវជន​​កុមារ​ក្រីក្រ​​ និងកុមារកំព្រា ដែលកំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដោយ​សាលា​សង្កាត់​ក្នុងថ្នាក់​​សហ​គមន៍​​ និងចង់​​ឱ្យ​ក្មួយៗ​​​មានជំនាញ​កុំព្យូទ័រ​​​ លោក​​ក៏បានស្នើសុំ​លោកស្រី​ ហេឡែន ​ទីប្រឹក្សា​​ច្បាប់ អម​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និងជា​ជំនួយ​ផ្ទាល់​លោកបណ្ឌិតសភាចារ្យ សុខ​ អាន ​​ហើយ​​​​លោក​ស្រី​​​ ក៏នាំយក​សម្ភារ​​ទាំងនោះ​​មកប្រគល់​ឱ្យ​នៅ​ពេលនេះ ។​ ក្នុងនាម​​លោកគ្រូ អ្នកគ្រូ ​​អាណាព្យា​បាល ​​សិស្សា​នុសិស្ស និង​អាជ្ញា​ធរ​សង្កាត់​ព្រែកលៀប ​​លោកព្រាប ​មុនី ​ក៏​បានថ្លែង​អំណរ​គុណ​​​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកស្រីហេ ឡែន ​និង​អង្គ​ការ Blooming Kids ដែល​​បាន ជួយឧបត្ថម្ភ​​​សម្ភារ​ដល់សាលា​​​រៀនក្នុង​សហ គមន៍​​សង្កាត់ព្រែក​លៀប​​​នា​ពេលនេះ ។ ​នេះ​​ជា​កាយវិការ​ និងទឹក​ចិត្ត​​ដ៏ល្អ​ក្នុង​ការ​ជួយ​ជំរុញ​​កុមារ​ក្រីក្រ​កម្ពុជា​​ឱ្យបំបាត់​​​គ្រោះ​​អវិ​ជ្ជា​​ ហើយ​ឈានចាប់​យក​ចំណេះ​ដឹង​ដ៏ភ្លឺស្វាង​​សម្រាប់​អនាគត ។

គួរបញ្ជាក់​ថា ថ្នាក់រៀន​សម្រាប់​កុមារ​ក្រីក្រ ​​ និងកុមារ​កំព្រា ​ត្រូវបាន​បង្កើត​​ឡើង​​តាំង​ពី​ឆ្នាំ​១៩៩៩ ​មកម្ល៉េះ ក្រោម​ការ​ផ្តួច​ផ្តើម​​របស់​លោក​ព្រាប​ មុនី ​ចៅសង្កាត់​ព្រែក​លៀប ​ដើម្បី​ប្រមែ​ប្រមូល​​ក្មេងៗ​​​ក្រីក្រ ​និងក្មេងកំព្រា​​​ដែលពុំ​មាន​លទ្ធភាព​ចូល​​​រៀនទៅ​តាមសាលារដ្ឋ​​ឱ្យ​​មកចូល​រៀន ។ ​មុន​ដំបូង​​ ការបង្រៀន​​បានធ្វើ​នៅក្រោម​ដើមឈើ ​និងផ្ទះ​ប្រជាពលរដ្ឋ ។ នៅឆ្នាំ​២០០៤ ក្រោម​ការ​ផ្តួច​ផ្តើម​​ និងជួយ​ជ្រោមជ្រែង​​ពីលោក​​ព្រាប មុនី​​ អគារ​សិក្សា១ខ្នង​​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​សាលា​សង្កាត់​​​ដោយ​ធ្វើអំពី​​ឈើប្រក់​ស្បូវ ហើយ​នៅ​ឆ្នាំ ២០០៩ ​​ក៏​ត្រូវ​បាន​លោកស្រី​ស៊ុង យុងចា ​ជា​ពាណិជ្ជ​ករ​ជន​​ជាតិ​កូរ៉េ​​ខាងត្បូង ​ជួយ​កសាង​​​ជាអគារ​សិក្សា​ធ្វើ​​អំពីថ្ម​មាន៣​បន្ទប់ ​អស់​ទឹកប្រាក់​ចំនួន​១២.០០០ដុល្លារ ដោយ​បើក​ ដំណើរ​​ការបង្រៀន​​ភាសា​ខ្មែរ អង់គ្លេស និង​ តម្បាញ ។

លោកព្រាប មុនី ​​បាន​ឱ្យ​ដឹង​ថា ​ចាប់តាំងពី​សាលា​រៀន​នៅ​សហ​គមន៍​​សង្កាត់ព្រែក​លៀប​​​ដំណើរ​ការ​រហូត​​មក​ដល់​បច្ចុប្បន្ន​​​ មានការ​ជួយឧបត្ថម្ភ​​​ពីរោង​ចក្រ​​ជូ​ ស៊ីង ​​ដោយឧបត្ថម្ភ​​​ជា​អង្ករ​ដល់​សិស្សានុសិស្ស​​ក្នុង​​១​ខែ​​ម្នាក់​១០​គីឡូ​ក្រាម ​(គឺ១​ខែ១តោន) , លោក​​ឡោក ​ឆាយ ទីប្រឹក្សា​​​សម្តេចអគ្គ​​មហាធម្មពោធិសាល​​​ ជា​ ស៊ីម ​បានឧបត្ថម្ភ​​​១​ខែ​ចំនួន​៤០​ម៉ឺន​រៀល ​​សម្រាប់​​គ្រូ​ចំនួន​៣នាក់ ។ ​ក្រៅពី​នោះ  ក៏មាន​ការ​ជួយឧបត្ថម្ភ​​​ពី​ការិយា​ល័យ​​អប់រំ​​ក្រៅ​ប្រព័ន្ធ​នៃមន្ទីរអប់រំ​ យុវជន និង​កីឡា​​​រាជធានីភ្នំពេញ​​ និងសប្បុរស​ជន​​មួយចំនួន ​​ព្រម​ទាំង​​សង្កាត់ព្រែក​លៀបផង​ដែរ ៕