ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​​​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋធានី​​សាណា​របស់​​យេម៉ែន​​ជា​ថ្មីទៀត​

12 ឆ្នាំ មុន

បាតុ​កកម្ម​បាន​ផ្ទុះ​ឡើង​ជា​ថ្មីទៀត នៅ​ទីក្រុង​សាណា​ រដ្ឋធានីយេម៉ែន ​កាលពីថ្ងៃទី​​​២១ កក្កដា ​​កន្ល​ងមក ​ហើយ​ក្នុង​បាតុ​កម្ម​នេះ​បណ្តាល​​ឱ្យស្លា.ប់​​ក្មេង​ម្នាក់ និង​មនុស្ស​​៦នាក់ទៀត​រង​របួស​នៅ​ពេល​កង​កម្លាំង​​សន្តិសុខ​បា.ញ់រះ​លើ​ហ្វូង​បាតុករ ដើម្បី​​បំបែក​​ការប្រមូល​ផ្តុំ ។ សាក្សី​​និយាយ​ថា ​កង​កម្លាំង​​សន្តិសុខ​​ចាប់​ផ្តើម​​បា.ញ់រះ​ដោយ​ប្រើ​ប្រាស់​​

បាតុ​កកម្ម​បាន​ផ្ទុះ​ឡើង​ជា​ថ្មីទៀត នៅ​ទីក្រុង​សាណា​ រដ្ឋធានីយេម៉ែន ​កាលពីថ្ងៃទី​​​២១ កក្កដា ​​កន្ល​ងមក ​ហើយ​ក្នុង​បាតុ​កម្ម​នេះ​បណ្តាល​​ឱ្យស្លាប់​​ក្មេង​ម្នាក់ និង​មនុស្ស​​៦នាក់ទៀត​រង​របួស​នៅ​ពេល​កង​កម្លាំង​​សន្តិសុខ​បាញ់រះ​លើ​ហ្វូង​បាតុករ ដើម្បី​​បំបែក​​ការប្រមូល​ផ្តុំ ។ សាក្សី​​និយាយ​ថា ​កង​កម្លាំង​​សន្តិសុខ​​ចាប់​ផ្តើម​​បាញ់រះ​ដោយ​ប្រើ​ប្រាស់​​គ្រាប់ពិត និង​ប្រើ​ឧស្ម័នបង្ហូរ​​ទឹកភ្នែក​​លើ​ហ្វូង​​បាតុករ ក្រោយពី​ហ្វូងបាតុករ​​បដិសេធ​​មិន​ព្រម​​​បំបែក​​​គ្នា​ ហើយ​​បញ្ចប់​ការប្រមូល​ផ្តុំ ។​

តាមសេចក្តី​រាយការណ៍​​ថា ការ​ប្រមូលផ្តុំ​គ្នា​ធ្វើ​​​បាតុកម្ម​​របស់​ពលរដ្ឋ​​​យេម៉ែន​​លើកនេះ​​មាន​គោល​​​បំណង​​​២​គឺ​មួយ​ប្រឆាំង​វិធាន​​​ការ​តឹ​ងរ៉ឹង​របស់​រដ្ឋាភិបាល ប្រឆាំង​ការ​ហែ​ក្បួន​ធ្វើបាតុ​កម្ម​ដោយ​សន្តិវិធី​ និង​គោលបំណង​​មួយទៀត​គឺ​​ដើម្បី​​ប្រឆាំង​​ការប៉ុនប៉ង​​​ធ្វើឃាត​​មេដឹកនាំ​ក្រុម​​ប្រឆាំង​សំខាន់​​មួយ​រូប។​

ប្រទេស​យេម៉ែន​​ត្រូវ​​គាំង​ដំណើរការ​​​ដោយ​ការ​​បះបោរ និង​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិ​បាល​​​ដែល​កើតឡើង​​​អស់រយៈ​ពេល​ប៉ុន្មាន​ខែ​​មក​ហើយ ​ទាមទារ​ឱ្យ​​ប្រធានាធិបតី​​​ប្រទេស​នេះ​លោកអា​លី អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​លាលែង​ចេញពី​តំណែង ៕​