ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិ​ការ​​​​បោះឆ្នោត​​​ថៃ​ផ្តល់​​ការអនុម័ត​​ទទួលស្គាល់​​សមាជិក​ភាព​​សភា៣២​​​រូបទៀត​

12 ឆ្នាំ មុន

​គណៈ​កម្មាធិ​ការ​រៀបចំ​​ការបោះឆ្នោត​​ថៃ​ កាល​ពីថ្ងៃទី​​​២១ កក្កដា ​​កន្លង​មក ​បាន​​ផ្តល់​ការអនុម័ត​​លើ​សមាជិក​ភាព​​សភាជាប់ឆ្នោត​​៣២​រូបទៀត​ក្នុង​​នោះមាន​មេដឹកនាំ​ក្រុមអាវ​​ក្រហម​​​៦​នាក់​​​ផង​ដែរ ​​ដែលបាន​ចូលរួមក្នុង​​​ការបោះឆ្នោត​​សភា កាលពីថ្ងៃទី​​​៣ កក្កដា ​​កន្លង​មក ក្នុង​គណ​បក្ស​​​ភឿថៃ ។ ​​នេះជាក្រុម​សភា​ជាប់ឆ្នោត​ទី​៣​ហើយ​​ដែល​ទទួលការ​

​គណៈ​កម្មាធិ​ការ​រៀបចំ​​ការបោះឆ្នោត​​ថៃ​ កាល​ពីថ្ងៃទី​​​២១ កក្កដា ​​កន្លង​មក ​បាន​​ផ្តល់​ការអនុម័ត​​លើ​សមាជិក​ភាព​​សភាជាប់ឆ្នោត​​៣២​រូបទៀត​ក្នុង​​នោះមាន​មេដឹកនាំ​ក្រុមអាវ​​ក្រហម​​​៦​នាក់​​​ផង​ដែរ ​​ដែលបាន​ចូលរួមក្នុង​​​ការបោះឆ្នោត​​សភា កាលពីថ្ងៃទី​​​៣ កក្កដា ​​កន្លង​មក ក្នុង​គណ​បក្ស​​​ភឿថៃ ។ ​​នេះជាក្រុម​សភា​ជាប់ឆ្នោត​ទី​៣​ហើយ​​ដែល​ទទួលការ​អនុម័ត​​ទទួលស្គាល់​​​ដោយ​គណៈ​កម្មាធិ​ការរៀបចំ​​​​ការបោះឆ្នោត​​ក្រោយពី​​ការ​បោះ​ឆ្នោត​​​ជាតិបាន​រយៈ​ពេល​​៣សប្តាហ៍​​មក​។​

គណៈ​កម្មាធិ​ការរៀបចំ​​​ការបោះឆ្នោត​​​ថៃ​ត្រូវ​​តែ​ផ្តល់​​​​ការអនុម័ត​​​ឱ្យ​​បាន​​៩៥​ភាគរយ គឺស្មើ​នឹង​​​​សភា​​ជាប់ឆ្នោត​​​៤៧៥​នាក់​ ក្នុង​ចំណោម​​សមាជិក​​​សភា​​​៥០០​រូប ​​​ក្នុងរយៈ​ពេល​​​៣០ថ្ងៃ ក្រោយ​ពី​​ការ​បោះឆ្នោត​​ដើម្បី​ឱ្យសភា​​កោះប្រជុំ​​​លើកដំបូង​។ មេដឹកនាំក្រុមអាវ​ក្រហម​ដែល​​ទទួល​ជ័យ​​ជំនះ​​​ក្នុងការបោះឆ្នោត​​​ជាតិថ្ងៃទី​​​៣ កក្កដា ​ហើយ​នៅមិនទាន់​ទទួ​ល​បាន​​ការ​អនុម័ត​​ទទួល​ស្គាល់​​នៅឡើយ​​មានដូចជា​​លោកចាទុកផន ព្រំ​ផាន់ និង​​​លោកណាត់វុធ ​សាយគឿ ជា​ដើម​។​

គណៈ​កម្មាធិ​ការ​​រៀបចំការបោះឆ្នោត​​​នោះ​និយាយ​ថា ការដែលខ្លួន​​​មិន​អាច​ផ្តល់​​​​ការអនុ​ម័ត​​លើ​សមាជិកភាព​​​ជាប់ឆ្នោត​​​ទាំងអស់​​នោះ ព្រោះ​ខ្លួន​​មិន​​​​ទាន់បញ្ចប់​​ការពិចារណា​​លើបញ្ហា​ថា តើ​​មេដឹកនាំ​​​អាវក្រហមទាំង​នោះ​​​បំពេញ​គ្រប់​លក្ខណៈ​អស់ហើយ​ឬ​នៅ ៕​