ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​គ្រោះថ្នាក់​! កុំ​មើល​រំលង​ការ​ឈឺ​ចុ.កចាប់​នៅ​ពោះ​ រោគ​សញ្ញា​ទាំងនេះ​បង្ហាញ​ថា​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​!

17 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​ស្វែង​យល់​អំពី​រោគ​សញ្ញា​នៃ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ ដែល​ជា​ជំងឺ​មួយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ គឺជា​ការ​រលាក​ភ្លាម​ៗ​នៃ​ក្រពេញ​លំពែង ដែល​បង្ក​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​។ ដូច្នេះ ប្រសិនបើ​មាន​រោគ​សញ្ញា​ណាមួយ​ខាងក្រោម​នេះ…

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​ស្វែង​យល់​អំពី​រោគ​សញ្ញា​នៃ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ ដែល​ជា​ជំងឺ​មួយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។

ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ គឺជា​ការ​រលាក​ភ្លាម​ៗ​នៃ​ក្រពេញ​លំពែង ដែល​បង្ក​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​។ ដូច្នេះ ប្រសិនបើ​មាន​រោគ​សញ្ញា​ណាមួយ​ខាងក្រោម​នេះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​៖

រោគ​សញ្ញា​ប្រុង​ប្រយ័ត្ន​នៃ​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​៖
ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំងក្លា​ភ្លាម​ៗ: ជា​ពិសេស​នៅ​តំបន់​ចុងដង្ហើម ហើយ​អាច​រាលដាល​ដល់​ខ្នង (​រោគ​សញ្ញា​សំខាន់​)​។

ក្អួតចង្អោរ​: ជា​រឿយ​ៗ​អម​ដោយ​អាកា​រៈ​ឈឺពោះ​។
ការ​ទល់ខ្យល់ និង​លាមក​: បង្ហាញ​ពី​បញ្ហា​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។
គ្រុនក្តៅ (​ឡើងក​ម្តៅ​ខ្លួន​): ជា​សញ្ញា​នៃ​ការ​រលាក​ឬ​ឆ្លង​មេរោគ​ក្នុង​រាង​កាយ​។
ហត់​ដង្ហក់​ពិបាក​ដកដង្ហើម​: អាច​កើតឡើង​ក្នុង​ករណី​ធ្ងន់ធ្ងរ​។

ដំបូន្មាន​សំខាន់​: ការ​ឈឺចាប់​ខ្លាំង​នៅ​ពោះ​ផ្នែក​ខាងលើ គឺជា​សញ្ញា​ដាស់តឿន​ដ៏​ធំ​។ កុំ​ធ្វេសប្រហែស​! ការ​ស្វែងរក​ការ​ពិនិត្យ​និង​ព្យាបាល​ទាន់​ពេលវេលា​ពី​គ្រូពេទ្យ​ឯកទេស គឺជា​គន្លឹះ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ