ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​អំពាវនាវដល់សហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ឱ្យជួយផ្ទៀងផ្ទាត់ “អ្នកបាញ់មុន” រវាងកម្ពុជា-ថៃ ដើម្បីស្វែងរកបទឈប់បាញ់!

3 ម៉ោង មុន

​រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្ម ដើម្បីបញ្ឈប់អំពើហិង្សា និងការផ្ទុះការប្រយុទ្ធឡើងវិញរវាងកម្ពុជា និងថៃ ដោយកាលពីពេលថ្មីៗនេះ…



រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្ម ដើម្បីបញ្ឈប់អំពើហិង្សា និងការផ្ទុះការប្រយុទ្ធឡើងវិញរវាងកម្ពុជា និងថៃ ដោយកាលពីពេលថ្មីៗនេះ សម្តេចបានស្នើឱ្យសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន និងរូបភាពផ្កាយរណប ដើម្បីកំណត់ឱ្យបានច្បាស់លាស់ថា តើភាគីណាមួយបានបង្កការបាញ់ប្រហារមុនគេនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសំណេរផ្លូវការមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់របស់សម្តេចធិបតី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ​សម្ដេចបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ​។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

«កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ​»។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្ដេចធិបតី។

ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតី បានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា «វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ