នេះហើយលទ្ធផលនៃការល្មោភសង្គ្រាមរបស់សៀម ។ រូបភាពកុមារាម្នាក់នេះ គ្រាន់តែជាផ្នែកតូច១ នៃកុមាររាប់ម៉ឺននាក់ ដែលកំពុងរងគ្រោះ ពូនលាក់ខ្លួនក្នុងត្រង់សេ ខ្លះក៏ត្រូវជម្លៀសលំនៅដ្ឋាន មិនបានរៀនសូត្រ ដោយមិនមានកំហុសអ្វីទាំងអស់ ដោយសារសង្គ្រាមឈ្លានពានរបស់សៀម ។ នេះបើយោងតាមផេកនរោត្តម សីហមុនី បានប្រកាសនារសៀលទី១២ខែធ្នូ ឆ្នាំ២០២៥ ។
«សៀមតែងគិតថា ប្រទេសខ្លួន ជាប្រទេសស៊ីវិល័យ ក្នុងតំបន់ ចុះហេតុអ្វីប្រទេសស៊ីវីល័យមួយនេះ មិនចេះគោរពច្បាប់ ទម្លាប់បែបនេះ ខណៈអន្តរជាតិជាច្រើន ពិសេស មាន UN Malaysia EU USA China.. បានអំពាវនាវ ឱ្យដោះស្រាយតាមសន្តិវិធី ចៀសវាងការប៉ះពាល់ដល់អាយុជីវិតមនុស្សជាតិ ។
យន្តការនៃការដោះស្រាយដោយសន្តិវិធីជាច្រើនគឺមានស្រាប់ដូចជា អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម និង MOU-2000 ដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំង២ យកមកអនុវត្តដើម្បីវាស់វែងបាន ។ ហើយដើម្បីបញ្ចៀសការប៉ះទង្គិចចុងក្រោយនេះ ក៏មានការអន្តរាគមន៍ ពី ម៉ាឡេស៊ី និងអាមេរិក រហូតកើតមាន កិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា-ថៃ យប់ថ្ងៃទី២៨ កក្កដា ២០២៥ និង សេចក្ដីថ្លែងការណ៍សន្តិភាព កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពូ ថ្ងៃទី២៦ តុលា ២០២៥ តែទ័ពសៀមនៅតែរំលោភបទឈប់បាញ់ រំលោភសេចក្ដីថ្លែងការណ៍សន្តិភាព ម្ដងហើយ ម្ដងទៀត ។ ពីមួយថ្ងៃទៅមួយថ្ងៃ អន្តរជាតិកាន់តែបានស្គាល់ច្បាស់អំពី ភាពគគ្លើន មិនគោរពច្បាប់ និយាយបាតដៃ ខ្នងដៃក្នុងនាមជារដ្ឋសៀមមួយនេះ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី សន្តិភាព គោរពច្បាប់ អនុញ្ញាអន្តរជាតិ និងមិនចង់ឱ្យមានសង្គ្រាមកើតឡើងនោះទេ តែក៏មិនអនុញ្ញាតឱ្យប្រទេសផ្សេង ឈ្លានពានអធិបតេយ្យភាព ឬ មាកងាយបានឡើយ ។
សូមអំពាវនាវដល់អន្តរជាតិ បញ្ឍប់សកម្មភាពឈ្លានពានដ៏គគ្លើន ដែលរំលោ.ភសិទ្ធិមនុស្ស បំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈសម្បត្តិបេតិកភ័ណ្ឌពិភពលោក ៕
ចែករំលែកព័តមាននេះ