ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​នយោបាយ​ថា មាន​តែ​កម្ទេចសមត្ថភាព​យោធា​ថៃ និង​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ដែល​អាចបញ្ឈប់​សង្គ្រាម​ថៃ​ឈ្លានពាន​បាន

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យា​ស្ត្រ​នយោបាយ​កម្ពុជា បាន​លើក​ឡើង​ថា មាន​តែ​ការ​ឆ្លើយ​តប​ដោយ​ប្រើ​កម្លាំងយោធា​យ៉ាង​ចាស់ដៃ​ដើម្បី​កម្ទេច​សមត្ថភាព​កម្លាំង​ខ្មាំង​ឈ្លានពាន​ថៃ និង​ការ​ប្រើ​យន្តការ​ការទូត​និង​ច្បាប់​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ​ថៃ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​បាន​។ លោក​បណ្ឌិត គិ​ន ភា…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យា​ស្ត្រ​នយោបាយ​កម្ពុជា បាន​លើក​ឡើង​ថា មាន​តែ​ការ​ឆ្លើយ​តប​ដោយ​ប្រើ​កម្លាំងយោធា​យ៉ាង​ចាស់ដៃ​ដើម្បី​កម្ទេច​សមត្ថភាព​កម្លាំង​ខ្មាំង​ឈ្លានពាន​ថៃ និង​ការ​ប្រើ​យន្តការ​ការទូត​និង​ច្បាប់​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ​ថៃ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​បាន​។

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ថៃ​មាន​អំនួត​ក្អេងក្អាង​ព្រហើនកោងកាច​សាហាវព្រៃផ្សៃ អាង​ខ្លួន​មាន​អាវុធ​ទំនើប បើក​ការ​បាញ់ប្រហារ​កម្ពុជា​ទាំ​កំរោល​បំផ្លាញ​ផ្ទះសម្បែង សម្លាប់​ជន​ស៊ី​វិល បំផ្លាញ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក និង​ហេដ្ឋារចនាសម្ព័ន្ធ​ក​ម្ព​ជា​ជា​ច្រើន​។ លោក​ថា ដើម្បី​បំបាក់​អំ​នួន​នេះ មាន​តែ​កម្ពុជា​ខ្លាំង និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទើប​អាច​បញ្ឈប់​ការ​ឈ្លានពាន​នេះ​បាន​។

លោក​ថ្លែង​ថា​៖«​មាន​តែ​កម្ចាត់​សមត្ថភាព​យោធា​សៀម​ឱ្យ​ខ្ទេច​តែ​ម្តង បើសិនជា​យើង​មិន​វាយ​សៀម​ឱ្យ​ខ្ទេចខ្ទី​ទេ​សៀម​នេះ​នឹង​មិន​ព្រម​ចុះ​ញ៉ម​ហើយ​នៅ​តែ​ព្រហើនកោងកាច​សាហាវព្រៃផ្សៃ​ដដែល​។​ទី​២ យើង​ពឹង​លើ​យន្តការ​ការទូត​និង​ច្បាប់​អន្តរជាតិ​ដែល​ពឹង​អាស្រ័យ​ខ្លាំង​លើ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ជា​ពេ​សេស ប្រទេស​មហាអំណាច​ធំ​ៗ​ទាំង​៥ មាន​ចិន សហរដ្ឋ​អាម៉េរិក បារាំង អង់គ្លេស និង​រុ​ស្ស៊ី ត្រូវ​តែ​ដាក់​សម្ពាធ​ការទូត សេដ្ឋកិច្ច​និង​យោធា​លើ​ប្រ​ទេ​ថៃ​»​។

ចំណែក​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ មើលឃើញ​ថា ការ​ឈ្លានពាន​របស់​ថៃ​លើ​អធិបតេយ្យភាព​កម្ពុជា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ​នៅ​មិន​ទាន់​មាន​សញ្ញា​ថា​ថៃ​ចង់​បញ្ចប់សង្គ្រាម​និង​មហិច្ឆតា​ឈ្លានពាន​នៅឡើយ​ទេ​។ បើ​តាម​លោក​បណ្ឌិត ថៃ​មានគំនិត​នយោបាយ​ទុច្ចរិត មិន​ខ្លាច​ក្នុង​ការ​បំពាន​យ៉ាង​គឃ្លើន​លើ​ច្បាប់​អន្តរជាតិ និង​ប្រទេស​មហាអំណាច ហេតុនេះ មាន​តែ​កម្ពុជា​ខ្លួនឯង​ខ្លាំង និង​បញ្ឈប់​មនោសញ្ចេតនា​ជាមួយ​ថៃ​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់សង្គ្រាម​បាន​។

លោក​ថ្លែង​ថា​៖«​ថៃ​មានគំនិត​បង្កប់​នូវ​នយោបាយ​ទុច្ចរិត​បិសាច បើ​យើង​ទន់ខ្សោយ​ថៃ​នឹង​វាយ​សង្គ្រុប​ហើយ​ទើប​ចរចា​កាត់​ទឹកដី​កម្ពុជា​យក​។ នេះ​ជា​គំនិត​នយោបាយ​ទុច្ចរិត​បិសាច​របស់​ថៃ ដូច​ច្នេះ កម្ពុជា​មិន​អាច​ទន់ខ្សោយ​ទេ គឺ​ត្រូវ​តែ​បង្ហាញ​ភាព​ខ្លាំង​ទប់ទល់​ថែរក្សា​ទឹកដី​ឱ្យ​ខាន​តែ​បាន ស្រប​តាម​សន្ធិសញ្ញា​បារាំង​សៀម និង​ផែនទី​អម​សន្ធិសញ្ញា​បារាំង​សៀម​»​។

រីឯ​លោក ថោ​ង ម៉េ​ង​ដា​វីត អ្នក​សិក្សា​ស្រាវជ្រាវ និង​ជា​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ បាន​លើក​ឡើង​ថា ការ​ឈ្លានពាន​របស់​ថៃ​លើ​កម្ពុជា​នឹង​មិន​ថមថយ​ឡើយ ព្រោះ​ពេល​នេះ​រដ្ឋាភិបាល​ថៃ​កំពុង​ត្រូវ​បំពេញចិត្ត​ក្រុម​យោធា​និង​ក្រុម​រាជវាំង​ដើម្បី​ពង្រីក​ឥទ្ធិពល និង​ទទួល​បានការ​គាំទ្រ​បន្ថែម​ពី​ក្រុម​ទាំងនោះ​។ យ៉ាងណា​ក៏​ដោយ​ដើម្បី​បញ្ចប់​ស​ង្គ្រ​ម​ម​នេះ កម្ពុជា​ត្រូវ​តែ​ខ្លាំង និង​ត្រូវ​តែ​បន្ត​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​ច្បាប់​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ថៃ និង​រុញច្រាន​នយោបាយ​ថៃ​ឱ្យ​ធ្លាក់​ជ្រោះ​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា​៖«​រដ្ឋាភិបាល​និង​យោធា​ថៃ​កំពុង​តែ​សប្បាយ​រីករាយ និង​មាន​អំនួត​លើ​ជ័យជម្នះ តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន និង​ការ​កម្ទេច​ប្រាសាទខ្មែរ ប៉ុន្តែ​កម្ពុជា​មិន​នៅ​ស្ងៀម​ទេ គឺ​នៅ​តែ​បន្ត​បញ្ជូន​កងទ័ព និង​សព្វាវុធ​ដើម្បី​វាយប្រហារ​សព្វាវុធ និង​ទីបញ្ជាការ​កង​ទ័៏​ព​ថៃ​នៅ​តាម​បណ្តោយ​ព្រំដែន និង​ហ៊ុម​ព័ទ្ធ​ទ័ព​ថៃ​ជា​ចំណាំ​ខ្មាំង​»​។

គួរ​បញ្ជាក់​ថា ថៃ​បាន​បើក​ការ​វាយប្រហារ​មុន​ទាំងស្រុង លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ដោយ​បាន​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​ស្លាប់​១០​នាក់ និង​បួស​៦០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១0 ខែធ្នូ ឆ្នាំ​២០២៥​។ នេះ​តាម​បើ​របាយការណ៍​របស់​ក្រសួងការពារជាតិ​៕ អត្ថបទសហការ