វីរភាពដ៏អង់អាចក្លាហាន មិនអាចបំភ្លេចបាន! ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធអនុសេនីយ៍ទោ កេត សុភត្ត្រា
- សៀមរាប
ខេត្តសៀមរាប ៖ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ លោក លី សារី…
ខេត្តសៀមរាប ៖ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ លោក លី សារី…
ខេត្តសៀមរាប ៖ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ កេត សុភត្ត្រា នាយក្រុម៣ អ.ត.២ វ.ត.៤២២ បម្រើការនៅកងពលតូចថ្មើរជើងលេខ៤២ បានទទួលមរណភាព នាថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកអនុសេនីយ៍ទោ កេត សុភត្ត្រា នាយក្រុម៣ អ.ត២ វ.ត៤២២ បម្រើការនៅកងពលតូចថ្មើរជើងលេខ៤២ បានទទួលមរណភាព នាថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ ឯកឧត្តម អភិបាលខេត្ត សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។
សូមបញ្ជាក់ថា សំដីមាសរបស់វីរយុទ្ធជន កេត សុភ័ក្ត្រា មុនពេលពលីជីវិតជូនជាតិ ក្នុងសមរភូមិប្រាសាទតាមាន់ធំ មានន័យថា«ជីវិតនេះ មិនមែនជារបស់ខ្ញុំទេ គឺរបស់ប្រទេសជាតិ របស់បងប្អូនប្រជាពលរដ្ឋ!» «ស្លាប់ក្នុងភ្លើង សង្គ្រាម គឺជាកិត្តិយស ជាមោទនភាពរបស់កងទ័ព។ ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឱ្យគ្រួសារបូជា។មរណភាពរបស់ លោកអនុសេនីយ៍ទោ កេត សុភត្ត្រា នាយក្រុម៣ អ.ត២ វ.ត៤២២ បម្រើការនៅកងពលតូចថ្មើរជើងលេខ៤២ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ច ការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
សូមដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ កេត សុភត្ត្រា នាយក្រុម៣ អ.ត២ វ.ត៤២២ បម្រើការនៅកងពលតូចថ្មើរជើងលេខ៤២ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំនឹងចង់ចាំនូវគំរូវីរភាពដ៏អង់ អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕

























ចែករំលែកព័តមាននេះ