ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កែវ រ៉េមី ៖ «យុទ្ធសាស្ត្របង្កសង្គ្រាមរបស់ អានុទីន នឹងបរាជ័យក្នុងការស្តារប្រជាប្រិយភាព»

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ខ្ញុំ​ចូល​ចិត្ត​គិត និង​វិភាគ​មុន​ព្រឹត្តិការណ៍​កើតឡើង ។ អា​នុ​ទី​ន​និយាយ​ថា ប្រគល់​អំណាច​ឲ្យ​ប្រជាជន​វិញ តាម​រយ​:​នៃ​ការ​រំលាយ​រដ្ឋសភា​ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី ។

លោក កែវ រ៉េ​មី បាន​បញ្ជាក់​ថា តាម​ការ​វិភាគ​របស់ខ្ញុំ អា​នុ​ទី​ន​នឹង​មិន​អាច​វិល​ត្រឡប់​មក​កាន់​អំណាច​ម្តងទៀត​បាន​ទេ ពីព្រោះ​ការ​សង្ឃឹម​ទុកជា​មុន​របស់​អា​នុ​ទី​ន ក្នុង​ការ​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន ដោយ​មានការ​គប់គិត​ជាមួយ​យោធា​ក្នុង​ការ​ឈ្លានពាន​កម្ពុជា​មិន​អាច​ស្តារ​បាន​ទេ ។

ទី​១: ប្រជាជន​ភាគច្រើន អ្នក​ប្រកប​អាជីវកម្ម សិស្ស​និស្សិត បញ្ញវ័ន្ត​ថៃ​ធុញទ្រាន់​នឹង​ការ​ដណ្តើម​អំណាច​គ្នា នៅ​ក្នុង​នយោបាយ​ថៃ ។
ទី​២: ពួក​គេ​មិន​គាំទ្រ​ឲ្យ​មាន​អរិភាព​ជាមួយ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ បាត់ប្រាក់​ចំណូល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ រីឯ​បញ្ញវ័ន្ត​ថៃ​មានការ​ខ្មាស​អៀន​បាត់បង់​មុខមាត់​ប្រទេស​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ ។

ប្រជាជន​ថៃ​ភាគច្រើន​ដឹង​ច្បាស់​ថា កម្ពុជា​មិន​បាន​បង្ក​សង្គ្រាម​ជាមួយ​ថៃ​ទេ​ដោយ​ពួក​គេ​និយាយ​ថា កាល​ពេល​ទឹក​លិច​ដែល​ទាំង​រដ្ឋាភិបាល​ក៏​ដូច​ជា ​ទាហាន​ថៃ​ជាប់ដៃ​រវល់​ជួយ​អន្តរាគមន៍​ដល់​ពួក​គេ ពេល​នោះ គេ​មិន​បានឃើញ​ទាហាន​កម្ពុជា​បាញ់​ផ្លោង​បង្ក​សង្គ្រាម​ជាមួយ​ថៃ​នោះ​ទេ ។ ជា​រួម​: ប្រជាជន​ថៃ​ភាគច្រើន​លើសលប់​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ជាមួយ​កម្ពុជា​នោះ​ទេ លើកលែងតែ​ក្រុម​ជ្រុលនិយម ពួក​អាមាត្យ​ថៃ និង​ទាហាន​ថៃ ។

សូម​បញ្ជាក់​ថា​: ក្រុម​ល្មោភ​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំណុចខ្លាំង​បំផុត​របស់​កម្ពុជា ដែល​ពួក​គេ​បាន​មើល​រំលង គឺ​កត្តា​ប្រជាជន ។

ក្រៅ​តែ​ពី​ភាព​ខ្លាំង​នៃ​ចំណេះ​ជំនាញ និង​បទ​ពិសោធន៍​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​កត្តា​សាមគ្គី និង​កំហឹង ដែល​បាន​មក​ពី​ការ​ប្រមាថ​មាក់ងាយ​របស់​ក្រុម​ជ្រុលនិយម​ថៃ ធ្វើ​ឲ្យ​ស្រទាប់​យុវជន​ទាំង​ក្មេង និង​មនុស្ស​ចាស់​ប្រុស​ស្រី​រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ចូលរួម​បរិ​ច្ចាក​ថវិកា សម្ភារ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច បើ​មានការ​អំពាវនាវ​ឲ្យ​ចូល​បម្រើកងទ័ព ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន និង​ការ​ប្រមាថ​ពី​សត្រូវ​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ