បន្ទាយមានជ័យ ៖ សូមកោតសរសើរ នេះជាការលះបង់របស់វីរៈភាពកងទ័ពអាវស មន្ទីរពេទ្យបង្អែកស្វាយចេកពេលមានគ្រាប់កាំភ្លើងធ្លាក់ស្រោច ត្រូវរត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីស្ងប់ស្ងាត់ ត្រូវចេញមកជួយសង្គ្រោះ និងព្យាបាលវិញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ។

សូមបញ្ជាក់ថា ៖ ទាំងនេះសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់បុគ្គលិកពេទ្យនៅមន្ទីរពេទ្យបង្អែកស្វាយចេក ។

ក្នុងអំឡុងពេលមានការបាញ់ផ្លោង និងគ្រាប់ធ្លាក់យ៉ាងខ្លាំង ក្រុមគ្រូពេទ្យបានចូលជ្រកកោននៅទីតាំងសុវត្ថិភាព ប៉ុន្តែភ្លាមៗបន្ទាប់ពីស្ថានភាពបានធូរស្រាល ពួកគាត់បានចេញមកបន្តបេសកកម្មសង្គ្រោះអ្នករបួស និងព្យាបាលអ្នកជំងឺដោយមិនបង្អែបង្អង់ឡើយ ៕


ចែករំលែកព័តមាននេះ